កីឡាករលេចធ្លោរ ប្រាក់ មុន្នីឧត្តម របស់ក្លឹបបាល់ទាត់ខេត្តស្វាយរៀង ដែលមិនមានវត្តមានពេលកម្ពុជា ប៉ះក្រុមខ្លាំងប្រចាំតំបន់អាស៊ី គឺក្រុមជម្រើសជាតិជប៉ុន ព្រោះមានបញ្ហារបួសដូចគ្នា និង ចាន់ វឌ្ឍនាកា ពេលនេះមានសង្ឃឹមសះស្បើយបន្តិចហើយ ។
បន្ទាប់ពីសម្រាកព្យាបាល ជាសះស្បើយហើយនោះ កាលពីចុងសប្ដាហ៍មុន គេបានធ្វើតេស្ដសមត្ថភាព ក្នុងក្រុមជម្រើសជាតិឡើងវិញ ប៉ុន្ដែលោក Lee Tae Hoon គ្រូបង្គោលរបស់កម្ពុជា មិនបានបញ្ជាក់ថា មុន្នីឧត្តម មានសមត្ថភាព អាចបន្ដជួយក្រុមជម្រើសជាតិ ពេលជួបស៊ីរី បានឬក៏អត់នោះទេ ។
ប៉ុន្ដែនៅក្នុងអំឡុងពេលហ្វឹកហាត់ត្រៀមប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញកីឡាករខ្សែប្រយុទ្ធ ដ៏មុតស្រួចរបស់កម្ពុជានេះ បានចូលរួមហ្វឹកហាត់ជានិច្ច ខណៈកន្លង មក ប្រាក់ មុន្នីឧត្តម បានប្ដេជ្ញាចិត្តនឹងជួយក្រុមជម្រើសជាតិកម្ពុជា ឲ្យបាន នៅពេលប៉ះស៊ីរី នាថ្ងៃទី០៨ ខែកញ្ញាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ។
ដោយឡែកខ្សែប្រយុទ្ធដ៏មុតស្រួច របស់ក្រុមជម្រើសជាតិ កម្ពុជា ចាន់ វឌ្ឍនាកា មិនអាចបង្ហាញខ្លួន លើវាលស្មៅសិប្បនិម្មិត នៃពហុកីឡដ្ឋានជាតិ ដើម្បីជួយក្រុម ជម្រើសជាតិខ្លួន ពេលប៉ះក្រុមជម្រើសជាតិស៊ីរី ក្នុងជំនួបវគ្គជម្រុះពានរង្វាន់ 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ីជុំទី២ នាល្ងាចថ្ងៃទី០៨ ខែកញ្ញា ស្អែក នេះឡើយ ដោយសារបញ្ហារបួស ប៉ុន្ដែតារាបាល់ទាត់ឆ្នើមមួយរូបទៀត គឺកីឡាករ ប្រាក់ មុន្នីឧត្តម មានជំនឿចិត្តយ៉ាងមុតមាំ ដើម្បីជួយកម្ពុជា ស្វែងរកជ័យ ជំនះ លើទឹកដីរបស់ខ្លួនវិញ ។
យោងតាម Page Facebook ផ្លូវការរបស់ក្លឹបបឹងកេតអង្គរ បានឲ្យដឹងថា «កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបង្ខំចិត្តដកខ្លួន ពីក្រុមជម្រើសជាតិយ៉ាងគួរឲ្យសោកស្ដាយ ដោយសារបញ្ហារបួសកជើង ដែលញាំញីការហ្វឹកហាត់ របស់គេមួយរយៈមកហើយ ។ តាមការវាយតម្លៃរបស់វេជ្ជបណ្ឌិត វឌ្ឍនាកា ត្រូវសម្រាកប្រហែល១ខែកន្លះ មុននឹងអាចត្រឡប់មកហ្វឹកហាត់ ពេញលេញវិញបាន ។
មានន័យថា រូបគេនឹងអវត្តមានពេលកម្ពុជា ប៉ះស៊ីរី នៅថ្ងៃទី០៨ ខែកញ្ញានេះ ។ ទោះយ៉ាងណាក្លឹបបឹងកេតអង្គរ កំពុងតាមដានស្ថានភាពរបួសរបស់គេ យ៉ាងយក ចិត្តទុកដាក់ និងរង់ចាំការពិនិត្យជាថ្មីម្ដងទៀតជាមួយគ្រូពេទ្យ ហើយក្លឹបសង្ឃឹមថា វឌ្ឍនាកា ឆាប់ជាសះស្បើយ នឹងអាលបានមកបង្ហាញបច្ចេកទេស លើទីលាន ជូន ទស្សនិកជនទស្សនាឡើងវិញ» ។
គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗកន្លងទៅ ចាន់ វឌ្ឍនាកា ទើបតែមានទុក្ខយ៉ាងក្រៀមក្រំ ដោយសារជីដូន (យាយ) របស់ខ្លួនទទួលមរណភាព ហើយក៏មិនបាន រួមចំណែក ជួយក្រុមជម្រើសជាតិកម្ពុជា នៅពេលទៅហ្វឹកហាត់ និងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ នៅលើទឹកដីប្រទេសថៃ ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងជំនួបជើងទី១ ជាមួយក្រុមសាំម៉ូរ៉ៃជប៉ុន ក្នុងការប្រកួតជម្រុះ ពានរង្វាន់បាល់ទាត់ពិភពលោក នៅលើទឹកដីជប៉ុន កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងទៅ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ក៏មិនអាចជួយ ក្រុមជម្រើសជាតិកម្ពុជាបានដែរ ដោយសាររបួសមិនទាន់ជាសះស្បើយ ៕

Post a Comment