ប៉ុន្មានម៉ោងមុននេះ មានរូបថតនារីជនជាតិជប៉ុនម្នាក់ បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ២ ទៅ ៣ សន្លឹកពាក់អាវជម្រើសជាតិកម្ពុជា កំពុងតែមានការចែកចាយតៗគ្នាជាច្រើន និងមានការពិភាក្សាពីអ្នកលេងបណ្ដាញសង្គមមួយនេះយ៉ាងហូរហែ។
នារីម្នាក់នេះមានឈ្មោះ ក្នុងគណនីហ្វេសប៊ុក Asami Mine បានបង្ហោះរូបថតពាក់ ឯកសណ្ឋានក្រុមបាល់ទាត់កម្ពុជាពណ៌ខៀវ និងរូបថតលើកកន្សែងគាំទ្រជម្រើសជាតិកម្ពុជា ហើយបានសរសេរលើគណនី ហ្វេសប៊ុកថា I love Cambodia ទៀតផង។
បើតាមរូបភាពដែលនាងបានបង្ហោះនោះ Asami Mine ក៏ជាអ្នកគាំទ្រក្លឹប Cambodia Tiger ដែលលេងក្នុងលីកកំពូលកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ការប្រកួតជម្រុុះ ក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ២០១៨ ជុំទី២ តំបន់អាស៊ី រវាងម្ចាស់ផ្ទះជប៉ុន ទទួលភ្ញៀវកម្ពុជាធ្វើឡើងនៅកីឡដ្ឋាន Saitama Stadium 2002 វេលាម៉ោង១៩ និង២៦នាទី ថ្ងៃព្រហស្បតិ៍នេះ (ម៉ោង៥:២៦នាទីល្ងាចនៅកម្ពុជា)។ ការប្រកួតនេះនឹងផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV ផងដែរ។

Post a Comment