GuidePedia

0
អតីត​ខ្សែបម្រើ​របស់​ក្លិប​បិសាច​ក្រហម Man Utd​និង​ក្លិប Real Madrid​គឺ​លោក David Beckham​ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស កីឡាករ Wayne Rooney​នឹង​អាច​បន្ត​លេង​តំណាង​ឲ្យ​ប្រទេស​របស់​គាត់​រយៈពេល​៥​ឆ្នាំ​ទៀត។


គួរ​ឲ្យ​ដឹង​ថា កីឡាករ Wayne Rooney​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចង់​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​មានឱកាស​លេង​នៅ​ការប្រកួត World Cup២០១៨ ដែល​គេ​នឹង​រៀបចំឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី ហើយ​លោក​គ្មាន​បំណង​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ម្តង​នោះ​ទេ ដរាបណា​តែ​សមត្ថភាព​រាងកាយ​រប​ស់លោក​ធ្លាក់​ដល់​កម្រិត​សូន្យ​ហើយ​នោះ។

ដោយឡែក លោក Beckham​ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​របស់​កីឡាករ​ម្នាក់​នេះ គិតថា កីឡាករ Wayne Rooney​ អាច​លេង​បាន​យ៉ាង​ណាស់​ក៏​៥​ឆ្នាំ​ទៀត​ដែរ​ជាមួយ​អង់គ្លេស ដោយសារតែ​សមត្ថភាព​លេង​មិន​ចេះ​រីងស្ងួត​របស់​គាត់។

លោក​បាន​និយាយប្រាប់ ITV Sport​ថា លោក​ពិតជា​មាន​សុទិដ្ឋិនិយម​បែប​ហ្នឹង ពីព្រោះ​ថា​គាត់​គឺជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​ម្នាក់ ហើយ​លោក​ប្រាកដ​ខ្លាំង​ណាស់​ថា គាត់​នឹង​អាច​ដឹក​នាំ​ក្រុម​មួយ​នេះ ឈាន​ទៅ​រក​ភាព​ជោគជ័យ​បាន ទាំង​នៅ​ការប្រកួត Euro 2016​និង World Cup 2018។


សូម​បញ្ជាក់​ថា កីឡាករ Rooney បាន​បំបែក​គ្រាប់​បាល់​ឯតទគ្គ​កម្ម​របស់​លោក Sir Bobby Charlton នៅ​ការប្រកួត​ជំ​រុះ Euro 2016 ឈ្នះ​ក្រុម​ជ្រើស​ជាតិ​ស្វី​សកាល​ពី​ថ្ងៃ​អង្គារ​៕

Post a Comment

 
Top