GuidePedia

0
ក្លឹប​ជើង​ឯក ​Champions League​ រដូវកាល​២០១៤ នឹង​ប្រើ​ឈុត​ទី​៣​របស់​ខ្លួន ​ដើម្បី​ធ្វើ​ការ​ប្រកួត​ជាមួយ​ ក្លឹប​ជើង​ខ្លាំង​ Roma ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​​រង្វាន់ ​Champions League រដូវ​កាល​នេះ។​ នេះ​បើ​យោង​តាម​គេហទំព័រ​កីឡា bleacherreport និង​គណនី​ Tweeter របស់​ក្លឹប​ខាង​លើ។


ក្លឹប​យក្ស​ មាន​មូលដ្ឋាន​នៅ​ទឹក​ដី ​Catalan មួយ​នេះ​នឹង​ប្រើ​ប្រាស់​ឈុត​ពណ៌​ផ្ទៃ​មេឃ​ខ្ចី​ ជា​លើក​ដំបូង​បំផុត​ ក្នុង​រដូវ​កាល​នេះ ​ពេល​ដែល​ពួក​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ Eternal City នៅ​ថ្ងៃ​ពុធ​ដែល​ឈុត​នេះ​ រំលេច​ពណ៌​ខ្មៅ​នៅ​ចុង​ដៃ​អាវ ​និង​ជើង​ខោ​ខ្លី​ទាំង​ពីរ។

ឈុតរដូវកាល២០០៨~២០០៩

កាល​ពី​រដូវ​កាល​២០០៨~០៩ Barcelona ក៏​ធ្លាប់​ប្រើ​ប្រាស់​ឈុត ដែល​មាន​ពណ៌​ឈុត​ពណ៌​ផ្ទៃ​មេឃ​ខ្ចី​ ​ស្រដៀង​នេះ​ផង​ដែរ​ ស្រប​ពេល​ពួក​គេ​ក៏​បាន​ឈ្នះ​ពាន ​Li Liga និង​Champions League កាល​ពី​ឆ្នាំ​នោះ។ ដោយ​ឡែក​ នៅ​រដូវ​កាល​នេះ ​គ្រូ​បង្វឹក​លោក Luis Enrique នឹង​ប្រើ​ប្រាស់​ពណ៌​នេះ​ក្នុង​គោល​បំណង​ បន្ត​លើក​ពាន​ក្លឹប​ធំ​ប្រចាំ​អឺរ៉ុប​ម្ដង​ទៀត។

Post a Comment

 
Top