GuidePedia

0
លោក Florentino Perez ប្រធាន​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid បាន​បញ្ជាក់​ថា ​លោក​និង ​ក្លឹប​អាច​ស៊ីញេ​កុង​ត្រា​យក​ Alvaro Morata ក្នុង​តម្លៃ​ទឹក​ប្រាក់​ត្រឹម​តែ​២០​លាន​យូរ៉ូ​ពី​ក្លឹប​ Juventus មក​វិញ។​


Morata ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ​បាន​ក្លាយ​ខ្លួន​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ បំផុត​ក្នុង​ក្លឹប​សេះ​បង្កង់​ Juventus និង​តំបន់​អឺរ៉ុប​ បន្ទាប់​ពី​កីឡាករ​រូប​នេះ​ រក​គ្រាប់​បាល់​បញ្ចូល​ទី​យក​ឈ្នះ ​ក្លឹប​មេឃ​ខៀវ​ Man City របស់​អង់គ្លេស​កាល​ពី​ថ្ងៃ​ពុធ ​ក្នុង​ពាន​រង្វាន់ ​Champions League។

ចំណែក​ខាង​ក្លឹប​យក្ស​អ៊ីតាលី​ Juventus វិញ​ ប្រហែល​ជា​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​នោះ​ទេ ​ពេល​លឺ​ថា​លោក Perez ប្រកាស​ជា​សាធារណៈ​ថា​ចង់​បាន ​Morota ទៅ​វិញ ​ដោយ​សារ​តែ​នៅ ​Juventus កីឡាករ​រូប​នេះ​ លេង​ក្នុង​លក្ខណៈ​ខ្ចី​ជើង​។ គេហទំព័រ​ Footballdialy បាន​ស្រង់​សម្ដី​មហាសេដ្ឋី​ប្រចាំ​ទីក្រុង​ Madrid​ រូប​នេះ​ថា​៖"​ពួក​យើង​អាច​យក​គាត់​មក​វិញ​បាន​។​ ពួក​គេ​ (Juventus) កំពុង​តែ​បង្វឹក​កីឡាករ​របស់​យើង ​ហើយ​ពេល​ចប់​រដូវ​កាល​ពួក​យើង​គ្រាន់ ​តែ​ចំណាយ​១០​លាន​យូរ៉ូ​​ឬ​ក៏​ច្រើន​ជាង​នេះ​បន្តិច​ យើង​នឹង​អាច​យក​គាត់​មក​វិញ​បាន​ហើយ។

ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រូប​នេះ ​តាំង​តែ​ពី​បាន​ស៊ីញេ​កុងត្រា​ជាមួយ​ Juventus នៅ​ឆ្នាំ ២០១៤​មក ​រូប​គេ​បាន​ជួយ​ក្លឹប​នៅ​ទឹក​ដី ​Torin​ មួយ​នេះ​ឈ្នះ​ពាន​ Serie A ,Copa Italia និង​ ជួយ​ក្លឹប​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Champions League រដូវ​កាល​មុន។


កីឡាករ​​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ​ប្រសិន​បើ​វិល​មក​ Real Madrid វិញ ​រូប​គេ​ប្រហែល​ជា​គ្មាន​ឱកាស​ច្រើន​ បាន​ចូល​លេង​ជម្រើស​ដំបូង​នោះ​ទេ​ តែ​ការ​មក​វិញ​នេះ​ ក៏​ដោយ​សារ​លក្ខខណ្ឌ​​កុង​ត្រា​កាល​ពី​មុន​ដែរ។

Post a Comment

 
Top