GuidePedia

0
ក្រុម Sporting Lisbon បាន​ឈ្នះ​​ពាន Portuguese Super Cup ក្នុង​ទីក្រុង Faro ក្រោយ​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះ ១-០ លើ​ក្រុម Benfica បន្ទាប់​ពី​ភាព​ចម្រូង​ចម្រាស់​ទៅ​លើ​ការ​ចាក​ចេញ​របស់​លោក​គ្រូ​បង្វឹក Jorge Jesus។


ក្រុម Sporting បាន​រក​គ្រាប់​បាល់​ឈ្នះ​នោះ​តាម​រយៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​របស់​កីឡាករ Andre Carrillo នៅ​នាទី ទី​ ៥៣ ​នៃ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ បើ​ទោះ​បី​មាន​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ពី​សំណាក់​អ្នក​ចាំ​ទី​អន្តរជាតិ​ប្រេស៊ីល Julio Cesar របស់​ក្រុម Benfica ក៏​ដោយ។

ភាព​ស្វិត​ស្វាញ​ផ្សេង​ៗ​បាន​ស្ថិត​ក្នុង​កម្រិត​ដ៏​ខ្ពស់​ក្នុង​ការ​ប្រកួត​នេះ ក្រោយ​ពី​លោក Jesus ដែល​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្លិប Benfica អស់​រយៈ​ពេល ​៦ ​ឆ្នាំ បាន​​ធ្វើ​ការ​ផ្ទេរ​ដ៏​មិន​នឹក​ស្មាន​ដល់​មួយ ​ដើម្បី​ទៅ​ដឹក​នាំ​ក្រុម Sporting កាល​ពី​ដើ​ម​ឆ្នាំ​នេះ​៕

Post a Comment

 
Top