GuidePedia

0
ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់នាយប់ថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០១៥ ស្អែកនេះនៅលើសង្វៀន SEA-TV អ្នកប្រដាល់ទម្ងន់មធ្យម សូត្រ ប៊ុនធី ក្លឹបបក្សី ស្លាបដែក ត្រូវប៉ះជាមួយជើងចាស់ វៀត ប៊ុនឌឿន សមាគមកីឡាក្រសួងការពារជាតិ ។


សូត្រ ប៊ុនធី ជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ជួប វៀត ប៊ុនឌឿន ជាជើងចាស់ចិត្តកំណាចយ៉ាងណាក៏ដោយ ក៏សូត្រ ប៊ុនធី នៅតែមិនខ្លាច ប៊ុនឌឿន ដែរក្នុង ការជួបគ្នានៅយប់ថ្ងៃអាទិត្យនេះ ។

វៀត ប៊ុនឌឿន ពីមុនជាជើងខ្លាំងមួយរូបដែរ ធ្លាប់ឈ្នះទាំងជើងខ្លាំង អ៊ុ ចំរើន ថែមទៀត ប៉ុន្តែក្រោយមកគេ មានការស្រុតចុះ បន្ទាប់ពី ខានឡើង ប្រកួត ដែលធ្វើ ឲ្យគេវាយចាញ់ផ្ទួនៗ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ គេរាងងើបឡើង បន្តិចវិញហើយ ។

គេប្រកួតលើកចុងក្រោយគេនេះ គេវាយឈ្នះ ង៉ែត្រ រដ្ឋា អ្នកប្រដាល់ជើងខ្លាំងក្លឹបតាព្រហ្មមានជ័យដោយពិន្ទុ ។ ប៊ុនធី ជាអ្នកប្រដាល់ ដែលមានស្នៀតទាត់ និង ជង្គង់ច្បាស់លាស់ និងមានល្បិចកលប្រកួតច្រើនថែមទៀត ។ ប៊ុនឌឿន ក្នុងកំណត់ត្រាប្រកួត៥៨ដង វាយឈ្នះ ៤៥ដង ចាញ់៨ដង និងស្មើ៥ដង ។

ប៉ុន្តែយ៉ាងណា ការប្រកួតជាមួយ សូត្រ ប៊ុនធី លើកនេះគេមានប្រៀបឈ្នះលើ ប៊ុនធី តែត្រង់ល្បិចកល និងចិត្តប្រដាល់ធំប៉ុណ្ណោះ ឯអ្វីផ្សេងៗទៀតហាក់ដូចជា ទៅមិនរួចជាមួយ សូត្រ ប៊ុនធី នោះទេ ។ សូត្រ ប៊ុនធី គេមានកម្ពស់ខ្ពស់ ដៃ ជើងវែង ។ បើទោះជាកណ្តាប់ដៃ មិនសូវខ្លាំង តែជង្គង់ និងកែងរបស់គេគួរឲ្យញញើត ។ ក្នុងប្រវត្តិប្រកួតចំនួន៤៦ដង ប៊ុនធីវាយឈ្នះ២៨ដង ចាញ់១៦ដង និងស្មើ២ដង ។

សូត្រ ប៊ុនធី គេបរាជ័យក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាម កាលពីពេលថ្មីៗកន្លងមកនេះ ។ ការបរាជ័យរបស់គេ ដោយសារតែ គេចិត្តមិនសូវធំ និងហ៊ានប្តូរតែប៉ុណ្ណោះ ។ សម្រាប់ការជួប វៀត ប៊ុនឌឿន លើកនេះ មិនដឹងថា អាចទប់ទល់បានឬយ៉ាងណានោះទេ ។ ដូច្នេះចាំមើលរវាង ប៊ុនឌឿន និង ប៊ុនធី នេះតើនរណាឈ្នះក្នុងការជួបគ្នានេះ?

Post a Comment

 
Top