ក្រោយពេលកីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោក ពាក់អាវលេខ៧ របស់ក្រុមបិសាចក្រហម Manchester United ដែលក្នុងនោះមានដូចជា George Best, Bryan Robson, Eric Cantonac, David Beckham និង Cristiano Ronaldo បានចាកចេញទៅ អាវដ៏មានឥទ្ធិពល និងសក្ដិសិទ្ធិមួយនេះ បានប្រែក្លាយជាថ្នាំពុលដ៏កាចសាហាវទៅវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចាប់តាំងពីការចាកចេញរបស់ Ronaldo ទៅលេងឲ្យ Real Madrid ក្នុងឆ្នាំ២០០៩ រួចមក កីឡាករបីរូបផ្សេងទៀត មាន Michael Owen, Antonio Valencia និង Angel Di Maria បានកាន់ដំណែងអាវលេខ៧នេះ តែចុងបញ្ចប់ពួកគេសុទ្ធតែជួបសំណាងមិនល្អក្នុងអាជីព ដល់ថ្នាក់មានអ្នកខ្លះដើរចេញពីក្លឹបទៀតផង។
Michael Owen :
ក្នុងនោះទីមួយ Michael Owen លេងឲ្យ Manchester United បានបីរដូវកាល តែទន្ទឹមគ្នានោះ គ្រាន់តែមកលេងឲ្យនៅ Old Trafford ភ្លាម រូបគេបានជួបបញ្ហាសុខភាពផ្នែកកាយសម្បទា ហើយបញ្ហានេះបានបន្តកើតឡើងជាប់គ្នា ក្នុងរយៈពេលបីរដូវកាលនោះតែម្ដង។
Antonio Valencia :
សម្រាប់ Antonio Valencia វិញ រូបគេបានបញ្ចេញទម្រង់លេងយ៉ាងល្អ តែក្រោយមក គ្រាន់តែរូបគេលើកអាវលេខ៧មកពាក់ក្នុងឆ្នាំ២០១២ រដូវកាលឆ្នាំ២០១២/២០១៣ ក្លាយជារដូវកាលដ៏មហាជូរចត់មួយ គឺ Valencia លេងធ្លាក់ទម្រង់ខ្លាំងមែនទែន ហើយរូបគេក៏បានបោះបង់អាវលេខនេះចោល នៅរដូវកាលបន្ទាប់។
Angel Di Maria :
ចុងក្រោយ Angel Di Maria ដែលទើបតែមកលេងឲ្យ Manchester United កាលពីរដូវកាលមុន ក្នុងតម្លៃខ្លួនដ៏ថ្លៃ បានលេងធ្លាក់ទម្រង់យ៉ាងខ្លាំង ហើយត្រូវបានដកចេញពីជម្រើស១១នាក់ដំបូង។ មកទល់ពេលនេះ ដោយសារជួបភាពរ៉ាំរ៉ៃខ្លាំង Di Maria ដល់ថ្នាក់សម្រេចចិត្តដើរចេញពីក្លឹប ទៅលេងឲ្យក្រុម Paris Saint-Germain ក្នុងតម្លៃខ្លួន៤៦លានផោន កាលពីថ្ងៃទី៦ ខែសីហាម្សិលមិញនេះ។ និយាយរួមមក ទាំងនេះគឺសុតតែជារឿងអាក្រក់ៗ ដែលកើតឡើងទៅលើកីឡាពាក់អាវលេខ៧ បន្ទាប់ពី Ronaldo។
Memphis Depay :
យ៉ាងណាមិញ ក៏សូមបញ្ជាក់ផងដែរថា បេក្ខភាពលេខ៧ របស់ Manchester United នាពេលបច្ចុប្បន្ន គឺកីឡាករចំណូលថ្មី Memphis Depay តើប្រិយមិត្តមានការយល់យ៉ាងណាដែរសម្រាប់រូបគេ? ហើយបើវាជាការពិតមែននោះ សូមចាំមើលទៅមើលថា រូបគេអាចទទួលសេចក្ដីសុខពីអាវលេខនេះដែរឬទេ!

Post a Comment