GuidePedia

0
ក្លិប West Bromwich Albion បាន​ចុះ​ហត្ថ​លេខា​ជាមួយនឹង​ខ្សែ​ការ​ពារ James Chester របស់​ក្លិប Hull City ក្នុង​តម្លៃ​ខ្លួន​៨​លានផោន (ស្មើនឹង​១២,៥លាន ដុល្លារ​អាមេ​រិក)​។


កីឡាករ Chester ​វ័យ​២៦​ឆ្នាំ​ ​បាន​ចុះ​ហត្ថ​លេខា​​រយៈ​ពេល​៤​ឆ្នាំ​ជាមួយ​នឹង​ក្លិបនៅ​កីឡ​ដ្ឋាន The Hawthorns មួយ​នេះ​។ ខ្សែ​ការ​ពារ​អន្តរ​ជាតិ​វេលស៍​រូប​នេះ​​បាន​លេង​ការ​ប្រកួត​លីក​ចំនួន​​១៥៦​លើក​សម្រាប់ក្លិប Hull ដែល​ត្រូវ​បាន​​កាត់​​ចេញពីក្រប​ខ័ណ្ឌ Premier League កាល​ពី​ឧស​ភា​។ លោក Tony Pulis គ្រូ​បង្វឹក​របស់ West Brom បាន​ឲ្យ​ដឹង​ថា៖ «James លេង​បាន​យ៉ាង​ល្អ​សម្រាប់​ក្លិប Hull City​។ ខ្ញុំ​មាន​ការ​ពិភាក្សា​ដ៏ល្អ​មួយ​ជាមួយ​នឹង​រូប​គេ ហើយ​​រូប​គេ​ជា​ប្រភេ​ទ​កីឡាករ​ដែល​ខ្ញុំ​ចូល​ចិត្ត​»​។

ក្លិប Leicester City ដែល​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League ជាមួយ​នឹងក្លិប West Brom ក៏​បាន​ចាប់​អារម្មណ៍​ផង​ដែរ​​ទៅលើ Chester ដែល​បាន​ចាប់​ផ្តើម​អាជីព​របស់​គេ​នៅ​ឯ​ក្លិប Manchester United តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ត្រឹម​តែ​១​លើក​គត់​​។

រូប​គេ​បាន​ចូល​រួម​ជា​មួយ​នឹង Hull កាលពី​ឆ្នាំ​២០១១ ក្រោយ​ពី​​ចំណាយ​ពេល​ខ្ចី​ជើង​​នៅ​ឯ​ក្លិប Peterborough, Plymouth និង Carlisle​។ នៅ​ពេលមុននេះ លោក Steve Bruce អ្នក​ចាត់​ការ​ទូទៅ​របស់ Hull បាន​ប្រាប់​​វិទ្យុ BBC Radio Humberside ថា៖ «យើង​បាន​ពិ​ភាក្សា​​ពេញ​មួយ​រដូវក្តៅ​ថា វា​​មិនអាច​ជឿស​រួច​​​នោះឡើយ​ដែលយើង​នឹង​បាត់​បង់​កីឡាករ​ពីរ ទៅ​បីនាក់ ពីព្រោះ​​យើង​បាន​​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌកំពូល​​»​។

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀ​ត​ថា៖ «រូប​គេ​បាន​​បម្រើ​ដល់ក្លិប​​នេះ​យ៉ាងល្អ​ឥត​ខ្ចោះ​ក្នុង​ពេល​ដែល​រូប​គេ​បាន​លេងនៅ​ទីនេះ ហើយ​​តើ​​លោក​អ្នក​អាច​រា​រាំង​រូប​គេ​មិន​ឲ្យ​ទទួល​ឱកាស​ក្នុង​ការ​​​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League យ៉ាងម៉េច​ទៅ​? ទឹក​ប្រាក់​ដែលយើង​ទទួល​បាន​​ពី​រូប​គេ យើង​នឹង​បណ្តាក់​ទុន​​សា​ជា​ថ្មី​ទៅលើ​ក្រុម​មួយ​នេះ​»​៕

Post a Comment

 
Top