GuidePedia

0
ការ​ប្រកួត​រវាង ​U-16 ​កម្ពុជា ​ជួប​ជាមួយ ​U-16​​​ អូស្ត្រាលី ​ក្នុង​ពហុ​កីឡដ្ឋាន ​អូឡាំពិក​កម្ពុជា ​ក្នុង​ពាន​រង្វាន់​ AFF U-16 BIDC Championship បាន​បញ្ចប់​ទៅ​ហើយ​ ដោយ ​U-16 ​អូស្ត្រាលី​ យក​ឈ្នះ​ម្ចាស់​ផ្ទះ​ U-16​កម្ពុជា​៤​ទល់​០។


ចូល​តង់​ទី​មួយ​អូស្ត្រាលី​រក​បាន​បី​គ្រាប់​ នាំ​មុខ​កម្ពុជា​​ និង​តង់​ទី​ពីរ​បាន​មក​ដល់​ កម្ពុជា​មាន​ឱកាស​ម្ដង​ៗ​ដែរ​ធ្វើ​មិន​បាន​សម្រេច​។ ​ដល់​ម៉ោង​បន្ថែម​បង្គ្រប់​៩០+​អូស្ត្រាលី​ បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ចាញ់​០​ទល់​៤​តែ​ម្ដង។


ទោះ​យ៉ាង​នេះ​ក្ដី​ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​មិន​ទាន់​អស់​សង្ឃឹម​នៅឡើយ​ទេ​ ដោយ​នៅ​សល់​ពី​ប្រកួត​ក្នុង​ដៃ​ទៀត​ពោល​ គឺ​ជួប​ជាមួយ​សិង្ហបុរី​នៅ​ថ្ងៃ​ទី​៣​សីហា​ និង​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី ​៥​សីហា។

ចំណែក​ក្នុង​B​នេះ​ដែរ​ ក្រុម​សិង្ហបុរី​បាន​យក​ឈ្នះ​ហ្វីលីពីន​៤​ទល់​១។​

Post a Comment

 
Top