GuidePedia

0
ការ​ប្រកួត​ពាន​រង្វាន់ ​Cambodian Premier League ​ក្នុង​សប្ដាហ៍​ទី​៧​បាន​បញ្ចប់​ទៅ​ហើយ ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ​ឈ្នះ​អាស៊ី​អឺរ៉ុប​២​ទល់​១ ស្រប​ពេល​​ភ្នំពេញ​ក្រោន ​នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​លុត​គិរីវង្ស​សុខសែនជ័យ​៥​ទល់​២​។


ការ​ជួប​គា្ន​រវាង​អគ្គស្នងការ​នគរបាល​ជាតិ​(ប៉ូលិស) ​និង​អាស៊ី​អឺរ៉ុប ​ក្នុង​កីឡដ្ឋាន​ស្តាតចាស់ ​ក្រុម​ប៉ូលីស​បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន​ដល់​ទៅ​ពី​គ្រាប់​ក្នុង​តង់​ទី​មួយដោយ ទិត្យ ឌីណា និង នួន បូរី ។​ ចូល​តង់​ទី​ពីរ​ អាស៊ី​អឺរ៉ុប​បាន​ធ្វើ​ការ​វាយ​បក​វិញ​រហូត​បាន​សម្រេច​មួយ​គ្រាប់​វិញដោយ Silva Sunday ​។​ទោះ​យ៉ាង​ណាក្តី​ការ​ប្រកួត​នេះ​លទ្ធផល​ប៉ូលិស​២​ អាស៊ី​អឺរ៉ុប​១។

រីឯ​ការ​ប្រកួត​នៅ​ទីលាន​បាល់ទាត់​បាទី​ វិញ​ក្រុម​គិរីវង្ស​សុខ​សែន​ជ័យ​បាន​នាំ​មុខ​ភ្នំពេញ​ក្រោន​២​ទល់​១​ក្នុង​តង់​ទី​មួយ​។​ ចូល​តង់​ទី​ពីរ​ភ្នំពេញ​ក្រោន​បាន​ធ្វើ​ការ​វាយបក​ឡើង​វិញ ​រហូត​បាន​សម្រេច​ដល់​ទៅ​៤​គ្រាប់​ក្នុង​នោះ Bisan George (៣គ្រាប់) និង Shane Booysen (២គ្រាប់)។ ​

Post a Comment

 
Top