GuidePedia

0
ក្លឹបជើងខ្លាំងអេស្ប៉ាញ Atletico Madrid បានទិញយកកីឡាករខ្សែការពារ Filipe Luis ត្រឡប់មក វិញហើយ បន្ទាប់ពីបានលក់ឲ្យ Chelsea កាលពីឆ្នាំទៅក្នុង តម្លៃ ១៥.៨ លានផោន មុនពេល Chelsea ព្រមព្រៀងលក់ឲ្យវិញដូច គ្នា បន្ទាប់ពីបានជួយឲ្យក្រុមតោខៀវឈ្នះជើងឯក Premier League រដូវកាលមុននេះ ។


តាមរយៈសារព័ត៌មាន Sky Sports បានឲ្យដឹងថា ខ្សែការពារជនជាតិប្រេស៊ីល វ័យ២៩ឆ្នាំ Filipe Luis បានយល់ព្រម ចុះកិច្ចសន្យារយៈពេល៤ឆ្នាំបន្ថែម ទៀត ជាមួយនឹងក្លឹបចាស់ At.Madrid របស់គេ ជាមួយនឹងការចូលលេងក្នុងក្លឹប Chelsea ដំបូងក្នុងនាមជាកីឡាករបម្រុងដែលត្រូវចូលវគ្គទី២ពេល Chelsea បំបាក់ Everton ៦-៣ និង១ប្រកួតដំបូងនៅ Champions ទល់នឹងក្រុម Schalke 04 របស់អាល្លឺម៉ង់ ។


ការជួយឲ្យ Chelsea ឈ្នះពានដល់ទៅ២កាលពីរដូវកាលមុនមានពាន Premier League និងពាន Capital One Cup ខ្សែការពារ Filipe Luis បានចូលលេងតែ ២៦ប្រកួត ប៉ុណ្ណោះនៅគ្រប់ការប្រកួតទាំងអស់ជាង៥០របស់ក្រុមតោ ហើយក៏បានចាប់ដៃគូយ៉ាងល្អផងដែរ ជាមួយនឹងខ្សែការពារប្រធានក្រុម John Terry និង Gary Cahill ជាដើមនៅទឹក ដី Stamford Bridge ៕

Post a Comment

 
Top