GuidePedia

0
វីរបុរស​បាល់ទាត់​អតីត​ក្រុម​ជម្រើស​ជាតិ​របស់បារាំង​លោក​Zinedine Zidane បាន​និយាយថា លោក​គ្មាន​ឈឺចាប់​អ្វី​នោះ​ទេ នៅពេល​ដែល​ត្រូវ​គេ​មើល​រំលង​បែប នេះ សម្រាប់​តំណែង​គ្រូបង្វឹករ​របស់​ក្រុម Real Madrid​ថ្វីត្បិតតែ​លោក​ទទួល​ស្គាល់ថា លោក​នឹង​ទទួលយក​ការងារ​មួយ​នេះ​ភ្លាម ប្រសិនជា​គេ​ផ្តល់ជូន​នោះ។


សូម​បញ្ជាក់​ថា អតីត​អ្នកចាត់ការ​របស់​ក្លិប​ហង្ស​ក្រហម Liverpool​និង​ក្លិប Valencia​លោក Rafael Benitez​បាន​ក្លាយ​ជា​មនុស្ស​ចុងក្រោយ​ដែល​ត្រូវបាន​គេ​ជ្រើសរើស ក្រោយ​ពេលដែល​មានការ​ចាក​ចេញទៅ​របស់លោក Ancelotti ពោលគឺ​បន្ទាប់ពី​មាន​រដូវ​កាល​រង្គោះរង្គើ​នៅ​ក្នុង​ទឹកដី Santiago Bernabeu​រួចមក​នោះ បើ​ទោះ​ជា​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ម្នាក់​នេះ ​បាន​ជួយ​ពួកគេ​ឲ្យ​ឈ្នះ​ជើងឯក Champions League​កាល​ពី​រដូវ​កាល​ឆ្នាំ​២០១៣–១៤​យ៉ាង​ណា​ក្តី។

រយៈពេល​១​ឆ្នាំ​ក្រោយពេល​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​បម្រុង​នៅ​ក្លិប​ មាន​មតិ​មហាជន​ជាច្រើន បាន​លើក​ឡើង​ថា លោក​នឹង​ក្លាយ​ជា​អ្នក​បន្តវេន​ពិតប្រាកដ​ម្នាក់​របស់​លោក​Ancelotti។

លោក​Zidane​បាន​និយាយ​ប្រាប់​កាសែត​France Football ថា​ បាទ​! ជា​ការ​ពិត​ណាស់​ថា លោក​ពេញ​ចិត្តនឹង​ទទួល​យ​ការងារ​ស្នង​តំណែង​ពី​លោក Ancelotti ពីព្រោះ​ថា លោក​គឺ​អ្នក​អាជីព​ម្នាក់ ហើយ​មិន​ចុះ​ញ៉ម​ចំពោះ​ការងារ​លំបាក​ម្តង​ណា​ទេ។ លោក​បាន​បន្ត​ទៀត​ថា តែ​យ៉ាង​ណា​ក្តី លោក​ចង់​បញ្ជាក់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា លោក​មិន​ខកចិត្ត​ទេ​ចំពោះ​ការ​មើល​រំលង​រូបលោក​នោះ​ទេ៕

Post a Comment

 
Top