GuidePedia

0
ការ​ប្រកួត​រវាង​ក្រុម​មិន​ដែល​ចាញ់​សោះ​ U23​ជម្រើស​ជាតិ​ថៃ ​ជាមួយ​ឥណ្ឌូណេស៊ី​វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​វិញ្ញាសា​បាល់ទាត់​ ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​២៨​ បាន​ចេញ​លទ្ធផល​ហើយ ​ដោយ​U23ថៃ​បាន​លុត​ក្រុម​ឥណ្ឌូណេស៊ី​ដល់​ទៅ​ ៥​ទល់​០​នៅ​មុន​នេះ​បន្តិច។


ការ​ប្រកួត​ក្នុង​កីឡដ្ឋាន​ជាតិ​ Kallang ​នៃប្រទេសសិង្ហបុរី​ ជម្រើស​ជាតិ​ថៃ​នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ដដែលពោល​គឺ រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៥​គ្រាប់​​ដោយ​កីឡាករ​ Rangrath នាទី​១៣​និង​៥១ Thitipan នាទី​២៩​ Narubandin​ នាទី​៥៦​ និង​ Chnanthip​ នាទី​៨៩។


ជ័យជំនះ​នេះ​មាន​ន័យ​ថា​ក្រុម ​U23ថៃ ​ត្រូវ​ប្រជែង​យក​មេដាយ​មាស​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា​ដែល​បាន​ឈ្នះ​វៀតណាម​២​ទល់​១។ ចំណែក​ក្រុម​ឥណ្ឌូណេស៊ី ​និង​វៀតណាម​ ត្រូវ​ប្រជែង​យក​មេដាយ​សំរឹទ្ធ​ នៅ​ថ្ងៃ​ច័ន្ទ​ ទី​១៥​ ខែ​មិថុនា​សប្តាហ៍​ក្រោយ​​នេះ​ នៅ​កីឡដ្ឋាន​ដដែល។



Post a Comment

 
Top