GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U-23) ​ដល់​ពេល​ប្រកួត​បញ្ចប់​ក្នុង​ពូល​ A​ ​ហើយ​ដោយ​ប៉ះ​ក្រុម​ខ្លាំង​ U-23 មីយ៉ាន់ម៉ា វេលា​ម៉ោង​៧:៣០​នាទី​(ម៉ោង​នៅ​កម្ពុជា)​យប់​នេះ​នៅ​កីឡដ្ឋាន Jalan Besar Stadium ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​តាម YouTube។

ក្រុម​បាល់ទាត់ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ធ្លាក់​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ បន្ទាប់​ពី​ក្រុម​ឥណ្ឌូណេស៊ី​ឈ្នះ​ហ្វីលីពីន ២-០ កាល​ពី​យប់​មិញ​នៅ​ក្នុង​ពូល A។ ៣​ប្រកួត​របស់​ក្រុម​កម្ពុជា​​ទទួល​​បាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ឈ្នះ​១ និង​ចាញ់​២​គឺ​ឈ្នះ​ហ្វីលីពីន ៣-១, ​ចាញ់​U-23 ​ឥណ្ឌូណេស៊ី ៦-១ និង​បន្ត​ចាញ់​ម្ចាស់​ផ្ទះ​សិង្ហបុរី​ ៣-១។ ចំពោះ​​ក្រុម U-23 មីយ៉ាន់ម៉ា​​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​តាម​រយៈ​ការ​​ទទួល​បាន​ជ័យជម្នះ​ទាំង​៣​គឺ​ឈ្នះ​ឥណ្ឌូណេស៊ី​៤-២, ឈ្នះ​សិង្ហបុរី ២-១ និង​ឈ្នះ​ហ្វីលីពីន​ ៥-១។

លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​លេច​មុខ​ធ្វើ​សន្និសីទ​សារព័ត៌មាន​​ជំនួស​លោក​គ្រូ Lee កាល​ពី​យប់​ម្សិល​មិញ​បាន​និយាយ​ថា លោក​ពេញ​ចិត្ត​ទម្រង់​លេង​របស់​ក្រុម​កម្ពុជា ហើយ​តំបន់​ការ​ពារ​របស់​កម្ពុជា​ក៏​គ្មាន​បញ្ហា​អ្វី​ដែរ​ពេល​ចាញ់​សិង្ហបុរី​ ៣-១​នោះ។ ការងារ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មិន​ទាន់​ចប់​ទេ​នៅ​ស៊ីហ្គេម ដូច្នេះ​ក្រុម​ទាំង​មូល​ត្រូវ​ប្រឹង​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នេះ។

ក្រុម​ U-23 កម្ពុជា​ពេល​ជួប​ក្រុម U-23 មីយ៉ាន់ម៉ា​​​នៅ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​​ពី​ឆ្នាំ​១៩៩៧​ដល់​ឆ្នាំ​២០១៥​នេះ​​ហាក់​ដូច​ជា​ដើរ​ថយ​​ក្រោយ​បន្តិច ពី​ព្រោះផ្តើម​ចេញ​ពី​ឈ្នះ​ ឈាន​ដល់​ស្មើ និង​រហូត​ដល់​​ចាញ់​ទៅ​វិញ។ ក្នុង​រយៈ​ពេល​នេះ​ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​បាន​៥​ដង​គឺ​​ក្រុម​កម្ពុជា​ឈ្នះ​១ ​មីយ៉ាន់ម៉ា​ឈ្នះ​​៣ និង​ស្មើ​គ្នា​១​។ ស៊ីហ្គេម​ឆ្នាំ​​១៩៩៧ ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុមមីយ៉ាន់ម៉ា ៣-១ ហើយ​ស៊ីហ្គេម​ឆ្នាំ​២០០១ កម្ពុជា​ស្មើ​មីយ៉ាន់ម៉ា ០-០ ប៉ុន្តែ​​ស៊ីហ្គេម​ឆ្នាំ​២០១៣ កម្ពុជា​ចាញ់៣-០, ស៊ីហ្គេម​ឆ្នាំ​​២០០៧​ កម្ពុជា​ចាញ់​៦-២ និង​ ស៊ីហ្គេម ឆ្នាំ​២០០៣ កម្ពុជា​ចាញ់​​៦-០។


ចាំ​មើល​ក្រុម​​មីយ៉ាន់ម៉ា​អាច​រក្សា​តំណែង​មិន​​ដែល​ចាញ់​ក្នុង​វគ្គ​ជម្រុះ​នៅ​ពូល A បាន​ដែរ​ទេ ឬ​មួយ​ក្រុម​​កម្ពុជា​អាច​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ដើម្បី​វិល​ត្រឡប់​មក​ផ្ទះ​វិញ?

Post a Comment

 
Top