ខ្សែប្រយុទ្ធ Radamel Falcao បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិប Chelsea ហើយ នេះមានន័យថាតោខៀវ នៅសល់តែការចរចាតម្លៃខ្លួនជាមួយក្លិប Monaco ទៀតប៉ុណ្ណោះ នឹងអាចនាំយកកីឡាករវ័យ២៩ឆ្នាំ ទៅកាន់ទឹកដី Stamford Bridge ផ្លូវការហើយ។
Chelsea ចង់បានខ្សែប្រយុទ្ធកូឡុំប៊ីរូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើង ដោយគ្មានការសន្យាថា នឹងអាចទិញដាច់ក្រោយចប់រដូវកាលឡើយ។ ប៉ុន្តែក្លិប Monaco ចង់បានការព្រមព្រៀងមួយ ឲ្យប្រសើរជាង ការឲ្យ Manchester United ខ្ចីជើងរដូវកាលមុន។
ថ្លៃឈ្នួលរបស់ Falcao បច្ចុប្បន្នគឺ ២៦៥ ០០០ផោន ក្នុងមួយសប្ដាហ៍ ប៉ុន្តែកីឡាកររូបនេះ ព្រមបញ្ចុះថ្លៃឈ្នួលទាបជាងនេះ ដើម្បីអាចលេងនៅ Premier League ជាបន្ត និងអាចផ្ទេរទៅកាន់ទីក្រុងឡុងដុង។ នេះបើតាមការបញ្ជាក់របស់ Mirror Sport។
Falcao ទៅចូលរួមជាមួយនឹងក្រុមរបស់លោក Jose Mourinho ត្រូវបានគេជឿថា នឹងកើតឡើងឆាប់ៗដ៏ខ្លីនេះ ឬបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ ចប់ភារកិច្ចជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងយុទ្ធនាការប្រកួត Copa America នៅប្រទេសឈីលី។
ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ ធ្លាប់ស៊ុតឲ្យ Porto បាន៧២គ្រាប់ ក្នុងការបង្ហាញខ្លួន៨៧ប្រកួត និងស៊ុតឲ្យ Atletico Madrid បាន៧០គ្រាប់ ក្នុងការបង្ហាញខ្លួន៩១ប្រកួត ប៉ុន្តែនៅក្រុម Man Utd រដូវកាលមុន Falcao ធ្លាក់ជើងខ្លាំងមែនទែន ដោយស៊ុតបានតែ៤គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនសរុប២៩ប្រកួត៕

Post a Comment