GuidePedia

0
ខ្សែបម្រើ David Silva បានស៊ុតបាល់ជួយឱ្យអតីតម្ចាស់ជើងឯកអេស្ប៉ាញផ្តួលក្រុមបេឡារុសក្នុងលទ្ធផល 1-0 ដោយទទួលបានបីពិន្ទុទាំងត្រដាបត្រដួស ។ សរុបទាំងអស់អេស្ប៉ាញបាន 15 ពិន្ទុ ឈរនៅលំដាប់ទីពីរ តាមពីក្រោយក្រុមកំពូលតារាងស្លូវ៉ាគីបីពិន្ទុដដែល នៅក្នុងការប្រកួតជម្រុះ Euro 2016 ពូល C ជុំទី 6 នៅយប់ថ្ងៃអាទិត្យទី 14 ខែមិថុនាកន្លងមកនេះ។


បេឡារុសដែលជាក្រុមលំដាប់ ទី80 របស់ពិភពលោកត្រូវបើកទ្វារទទួលភ្ញៀវអតីតម្ចាស់ជើងឯក Euro អេស្ប៉ាញ ។ ម្ចាស់ផ្ទះបេឡារុសបានប្រើទម្រង់លេង ការពារយ៉ាងស្វិតស្វាញ ប៉ុន្តែទោះបីជាយ៉ាងណាការទប់ស្កាត់របស់ពួកគេក៏មិនបានសម្រេចដែរ ។

នៅពេលដែលអេស្ប៉ាញទទួលបានបាល់ពិន័យ Free Kick នៅនាទី45 កីឡាករ Cesc Fabregas បានលើកបាល់ទៅបង្គោលទីពីរឱ្យ Ramos តែតមិនបាន សម្រេច តែបាល់ធ្លាក់ទៅចំជើងរបស់ Silva ចាប់មួយចង្វាក់ហើយស៊ុតជើងឆ្វេងចូលសំណាញ់ទីយ៉ាងស្អាតជាទីបំផុត ។ ការប្រកួតចប់តង់ទីមួយ Belarus 0 - 1 Spain ។

ត្រឡប់ចូលមកតង់ទីពីរក្រុមទាំងពីរខំប្រឹងបើកការវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំងប៉ុន្តែយ៉ាងណាក៏មិនអាចរកបន្ថែមបាន ចប់ការប្រកួត 90នាទី អេស្ប៉ាញ យកឈ្នះបេឡារុស ដោយលទ្ធផល ១ទល់នឹង០ ។





តារាងពិន្ទុពូល C ៖

Post a Comment

 
Top