GuidePedia

0
Copa America​ ជា​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ដ៏​ធំ​មួយ​ ​រវាង​ក្រុម​​ជម្រើស​ជាតិ​ផ្សេង​​ៗ​នៅ​​អាមេរិក​ខាង​ត្បូង ដោយ​លើក​នេះ​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ឈីលី​ ពី​ថ្ងៃ​ទី​១១ ​មិថុនា​ ដល់​ថ្ងៃ​ទី​៤​ កក្កដា។ មាន​ហេតុផល​៥​ ដែល​អ្នក​និយម​វិស័យ​បាល់​ទាត់​គួរ​តាម​ដាន​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ពាន​​មួយ​​នេះ៖

តារា​បាល់​ទាត់​​ល្បី​ៗ​​នឹង​លេច​មុខ​ក្នុង​ការ​ប្រកួត​នេះ​


ប្រិយមិត្ត​ភាគ​ច្រើន​នឹង​ឃើញ​វត្ត​មាន​តារា​បាល់​ទាត់​ល្បី​ៗ​ដូច​ជា​ Neymar​ របស់​ប្រេស៊ីល​, Lionel Messi ​និង​ Sergio Aguero ​របស់​អាហ្សង់ទីន, James Rodriguez​ របស់​កូឡុំប៊ី, Edinson Cavani​ របស់​អ៊ុយរុយហ្គាយ​ និង​កីឡាករ​ជា​ច្រើន​ទៀត​បង្ហាញ​មុខ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​នេះ​មិន​ខាន។

ប្រវត្តិសាស្ត្រ​យូរយារ​ណាស់​មក​ហើយ​


Copa America​ ជា​ការ​ប្រកួត​ពាន​រង្វាន់​ដ៏​ចំណាស់​មួយ​ប្រចាំ​​អាមេរិក​ខាង​ត្បូង។ ពាន​នេះ​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​១៩១៦​មក​ម្ល៉េះ។ ព្រឹត្តិការណ៍​ប្រកួត​នេះ​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​ នា​ពេល​បច្ចុប្បន្ន​។

ក្រុម​ជួប​គ្នា​ក្នុង​ពូល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​


មាន​១២​ក្រុម​ជម្រើស​ជាតិ​បង្ហាញ​វត្តមាន​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​​ Copa America​ ២០១៥​​ ដែល​ត្រូវ​ចែក​ចេញ​ជា​បី​ពូល​ A, B, និង​ C។ មើល​តារាង​ខាង​ក្រោម​ ថា​តើ​ក្រុម​ណា​ត្រូវ​ប៉ះ​ក្រុម​ណា៖

សម្ពាធ​ធ្លាក់​ទៅ​ប្រទេស​៣


ពូល​ត្រូវ​បាន​បែង​ចែក​ជា​៣​ ដែល​មើល​ជាក់​ស្ដែង​ឃើញ​ថា​ អាហ្សង់ទីន​ និង​ប្រេស៊ីល​នៅ​ក្នុង​ពូល​ផ្សេង​គ្នា​ ដូច្នេះ​ការ​ប្រកួត​ក្នុង​ពូលទាំង​នេះ​​នឹង​ល្អ​មើល​ជក់ចិត្ត​ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​នេះ​ក៏​រង​សម្ពាធ​ដែរ​ បើ​មិន​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ​បាន។ ចំណែក​ក្រុម​មួយ​ទៀត​ដែល​អាច​រង​សម្ពាធ​ដែរ​នោះ​ គឺ​ក្រុម​ឈីលី​ ដោយសារ​ពួក​គេ​ពុំ​ធ្លាប់​បាន​ពាន​នេះ​សោះ​ពី​មុន​មក​ មិន​ដូច​បូលីវី, កូឡុំប៊ី​, ប៉េរូ​, ឬ​ប៉ារ៉ាហ្គាយ​នោះ​ទេ។ ម្យ៉ាង​ ឈីលី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង។

កីឡាករ​លេង​នៅ​អង់គ្លេស​ច្រើន​


ក្នុង​ចំណោម​អ្នក​លេង​នៅ​អង់គ្លេស​កាល​ពី​ឆ្នាំ​មុន​ មាន​កីឡាករ​៦​រូប​ជា​ជនជាតិ​អាហ្សង់ទីន​ ៤​រូប​​ជនជាតិ​ប្រេស៊ីល​ និង​កូឡុំប៊ី​ បីរូប​​មក​ពី​ឈីលី​ និង​អេក្វាឌ័រ​ ២​រូប​មក​ពី​អ៊ុយរុយហ្គាយ​ និង​ម្នាក់​មក​ពី​វេណេហ្ស៊ុយអេឡា។ នេះ​មាន​ន័យ​ថា​ សមត្ថភាព​កីឡាករ​លេង​ក្នុង​​ពាន​រង្វាន់​នេះ​​​ ក៏​ល្អ​ៗ​ច្រើន​ ដូច​ពាន​ឯទៀត​នៅ​អឺរ៉ុប​ដែរ៕

Post a Comment

 
Top