អ្នកប្រដាល់សាកលជម្រើសជាតិកម្ពុជា វ៉ែន រដ្ឋា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីឈ្នះកីឡាករឥណ្ឌូណេស៊ី Montolalu Vinky ដោយពិន្ទុ៣-០ មុននេះបន្តិចក្នុងវគ្គ៨នាក់ចុងក្រោយសម្រាប់វិញ្ញាសាប្រភេទទម្ងន់៦៤គីឡូក្រាម។ ការឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះមានន័យថា កីឡាករកម្ពុជាម្នាក់នេះមានមេដាយសំរឹទ្ធកាន់តែក្នុងដៃស្រាប់ហើយ៕
Post a Comment