ក្លិបស្ដេចស Real Madrid បានចេញលក់ឯកសណ្ឋានរដូវកាលថ្មី ២០១៥/១៦ ផ្លូវការហើយ នៅថ្ងៃនេះ ដែលក្នុងនោះឃើញថា ឈុតក្រៅដីរបស់ក្រុមលោក Rafa Benitez គឺប្ដូរពីពណ៌ផ្កាឈូក ទៅពណ៌ប្រផេះវិញ។
សម្រាប់ឯកសណ្ឋានក្នុងដីគឺមានពណ៌សដដែល ប៉ុន្តែមានការរចនាម៉ូដខុសប្លែកបន្តិចបន្តួច ដោយមានឆ្នូតពណ៌ប្រផេះ៣នៅលើស្មា ខណៈដែលឃ្លា “Hala Madrid y nada más” (Hala Madrid and nothing else) ស្ថិតនៅខាងក្នុងកអាវ។
ចំណែកឯកសណ្ឋានក្រៅដីវិញ គឺអាវមានពណ៌ប្រផេះ មានឆ្នូតពណ៌បៃតងខ្ចី៣ នៅលើស្មា។ រីឯខោមានពណ៌ខ្មៅជាងអាវបន្តិច ខណៈដែលស្រោមជើងពណ៌ប្រផេះ លាយបៃតង។ ឯកសណ្ឋានថ្មីនេះ បានដាក់លក់ផ្លូវការហើយ នៅ Bernabeu Store៕
សូមទស្សនារូបភាពខាងក្រោម៖

Post a Comment