អ្នកប្រដាល់ វង្ស ណយ ដែលធ្លាប់ប្រើឈ្មោះនៅក្នុងក្លិបកងពលលេខ ៣១ ផង និងក្រសួងការពារជាតិផង ប៉ុន្តែបច្ចុប្បន្នបានដាក់ឈ្មោះក្លិបខេត្តប៉ៃលិនវិញនោះ ត្រូវបានគណៈកម្មការដាក់ឲ្យប្រកួតលក្ខណៈមិត្តភាពជាមួយថៃ Plangchork Or. Yuthchai ក្នុងទម្ងន់ ៦៩ គីឡូក្រាម នៅលើសង្វៀនបាយ័នរោងសៀក នារសៀលថ្ងៃអាទិត្យនេះ។
កីឡាករថៃ Plangchork Or. Yuthchai ដែលត្រូវប្រកួតជាមួយ វង្ស ណយ លើកនេះមានកម្ពស់ ១,៧៦ ម៉ែត្រ ធ្លាប់ប្រកួតបាន ១១១ ដង ឈ្នះ ៩៤ ចាញ់ ១៧ ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ១៨ ដង។ បើសិនជា កីឡាករថៃម្នាក់នេះ ខ្លាំងដូចប្រវត្តិនោះ វង្ស ណយ អាចនឹងជួបការលំបាក ព្រោះ វង្ស ណយ ក៏ទាបជាងកីឡាករថៃនេះដែរ។
ទាក់ទងការប្រកួតនេះលោក ជិន រដ្ឋា អ្នកទស្សនាប្រដាល់ម្នាក់បាននិយាយថា៖«ខ្ញុំជាប្រិយមិត្តរបស់ វង្ស ណយ ហើយខ្ញុំចង់ឃើញការប្រកួតរបស់គេមានលក្ខណៈជក់ចិត្តដោយក្បាច់កែង និងជង្គង់ល្អ ប៉ុន្តែការប្រកួតរបស់ វង្ស ណយ មិនសូវទៀងទាត់ គឺពេលខ្លះមានការតស៊ូបានល្អ តែពេលខ្លះទៀតងាយសន្លប់ណាស់»។
ចំណែកលោក ជាង វិបុល ហៅ តាម៉ាប់អ្នកសារព័ត៌មានខ្មែរម្នាក់និយាយថា៖«វង្សណយ ជាកីឡាករ ដែលខ្ញុំចូលចិត្តជាងគេ ព្រោះការប្រកួតរបស់គេ បើដាក់ចិត្តវ៉ៃចង់ឈ្នះវិញ គឺលំបាករកដៃគូណាស់ ប៉ុន្តែការប្រកួតសន្លប់ខុសទំនងញឹកញាប់ជាច្រើនកន្លងមក គឺនាំឲ្យគេមិនសូវចង់មើលការប្រកួតនោះឡើយ។ បើសិន វង្ស ណយ កែខ្លួនប្រកួតអស់ពីសមត្ថភាពនោះ ប្រិយភាពរបស់គេ គឺចង់ខ្លាំងជាង កែវ រំចង់,ឡៅ ស៊ីណាត និង ឡុង សុភី ទៅទៀត»។
លោក ឈិត សារឹម ដែលធ្លាប់ជាគ្រូធំរបស់ វង្ស ណយ បានឮប្រាប់ថា៖«សព្វថ្ងៃខ្ញុំលែងធ្វើគ្រូបង្វឹកឲ្យ វង្ស ណយ ទៀតហើយ ព្រោះខ្ញុំចាស់ ហើយ កន្លងមក វង្ស ណយ ក៏ធ្លាប់ធ្វើឲ្យខ្ញុំរងអាម៉ាស់ច្រើនលើកដែរ ដោយសារការចាញ់គេដោយសន្លប់ពេលខ្លះត្រូវបានជាប់សង្ស័យ ហើយត្រូវគេបណ្តេញចុះ មិនប្រគល់ប្រាក់តម្លៃខ្លួនក៏មានដែរ ប៉ុន្តែយ៉ាងណា វង្ស ណយ ក៏ធ្លាប់លើកមុខមាត់កីឡាករកម្ពុជាយើងដែរ»។
ការចង់បានប្រាក់តម្លៃខ្លួនចំនួន ៣០០០ ដុល្លារក្នុងពេលប្រកួតមួយលើកៗរបស់ វង្ស ណយ បានធ្វើឲ្យសង្វៀននៅតាមទូរទស្សន៍ និងថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់កម្ពុជា ឈប់គាំទ្រ និងបានពិន័យទៅលើ វង្សណយ មិនឲ្យឡើងប្រកួត ខណៈដែលរូបគេបានដើរនិយាយអួតផ្តេសផ្តាស និងចេញទៅប្រកួតក្រៅប្រទេសគ្មានការអនុញ្ញាតនោះ ប៉ុន្តែតាមរយៈការវិលវិញមកសុំទោស និងធ្វើកិច្ចសន្យាជាមួយគណៈកម្មការវិន័យរបស់សហព័ន្ធរួចមក វង្ស ណយ ត្រូវបានលោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងសង្វៀនបាយ័ន ជួយខ្នះខ្នែងឲ្យឡើងសង្វៀនប្រកួតវិញម្តងម្កាល ខណៈការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នៅសង្វៀនស្ទឹងមានជ័យ ដែលទើបបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ វង្ស ណយ បានធ្លាក់ត្រឹមវគ្គជម្រុះ ក្រោយឈ្នះកីឡាករថៃបាន ៣ នាក់ និងចាញ់ដោយសន្លប់ ១ នាក់។
យ៉ាងណាមិញ សម្រាប់ការប្រកួតលើកនេះ វង្ស ណយ មិនបានផ្តល់បទសម្ភាសឲ្យបានក្បោះក្បាយនោះទេ ដោយរូបគេបានប្រាប់ កាលពីម្សិល-មិញថា៖«ធម្មតាៗគឺវ៉ៃចង់ឈ្នះដើម្បីស្តារមុខមាត់ឡើងវិញ» ហើយ វង្ស ណយ ក៏ផ្តាច់ការទាក់ទងតែម្តង៕

Post a Comment