GuidePedia

0
អ្នក​ចាត់​ការ Rafa Benitez ​របស់​ក្រុម Real Madrid នឹង​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ដាក់​កីឡាករ Gareth Bale ​ឱ្យ​ទៅ​លេង​នៅ​ប្រយុទ្ធ​ស្លាប​ឆ្វេង​ដូច​កាល​រូប​គេ​លេង​នៅ​ Spurs ហើយ​ Cristiano Ronaldo ​ត្រូវ​ទៅ​តំបន់​កណ្ដាល​ជំនួស Karim Benzema វិញ។ ​នេះ​បើ​តាម​កាសែត​នៅ​អេស្ប៉ាញ​បាន​ចុះ​ផ្សាយ។


លោក Benitez ​ដែល​ទើបតែ​មក​ជំនួស​លោក Carlo Ancelotti ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​តែ​រៀប​ចំ​ប្រព័ន្ធ​យុទ្ធសាស្ត្រ​ថ្មី​ (៤-២-៣-១ ) ដើម្បី​ត្រៀម​សម្រាប់​រដូវ​កាល​ក្រោយ។ ក្បួន​ថ្មី​នេះ​ដែរ គឺ​នឹង​អនុញ្ញាត​ឱ្យ​ Bale ​ទៅ​លេង​នៅ​តំបន់​ស្លាប​ឆ្វេង​របស់​គេ​វិញ ដូច​កាល​លេង​​ឱ្យ​​ក្រុម Spurs ។ ចំណែក​ឯ​កំពូល​ខ្សែ​ប្រយុទ្ធ Ronaldo ​វិញ​នឹង​ផ្លាស់​ទៅ​តំបន់​កណ្ដាល​ជំនួស​កីឡាករ Karim Benzema ។

ការ​ផ្លាស់​ប្ដូរ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​កាន់​តែ​មិន​ប្រាកដ​ប្រជា​ហើយ​នៅ​ Bernabeu ​ព្រោះ​រូប​គេ​នឹង​ត្រូវ​អង្គុយ​នៅ​កៅអី​បម្រុង​សិន ប្រសិន​បើ​មិន​ផ្លាស់​ចេញ​នៅ​រដូវ​កាល​ក្រោយ​នេះ​ទេ។ មួយ​វិញ​ទៀត កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក៏​មាន​លេច​ឮ​ដំណឹង​មក​ថា កីឡាករ​ពាក់​អាវ​លេខ​៩​រូប​នេះ​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ Manchester United ​ឬ​ Arsenal ​ផង​ដែរ​នៅ​រដូវកាល​ក្រោយ​នេះ ហើយ​ក្រុម​ Real Madrid ​ក៏​ត្រៀម​ទិញ​យក​កីឡាករ​ថ្មី​មក​ដែរ។


យុទ្ធសាស្ត្រ​ (៤-២-៣-១ ) គឺ​ទម្រង់​ការពារ​ដែល​លោក Benitez តែង​តែ​ប្រើ​អំឡុង​ពេល​ដឹក​នាំ​ក្រុម Napoli, Chelsea និង​ Liverpool ហើយ​ក្រុម​ Real Madrid ​ក៏​ធ្លាប់​ប្រើ​ម្ដង​មក​ហើយ​ដែរ​អំឡុង​ពេល​ប្រកួត​ជាមួយ Barcelona ​ហើយ​ពេល​នោះ​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ។

Post a Comment

 
Top