GuidePedia

0
ទើបតែចេញផ្សាយដំណឹងកាលពិម្សិលមិញថា ខ្សែការពារវ័យក្មេងរបស់ Barcelona កំពុងតែ​រសើបខ្លួននឹងដំណើរចាកចេញពីក្រុម ប្រសិនជាមានក្រុមណាមួយ ក្នុងទឹកដីអង់គ្លេសចរចារតម្លៃត្រូវ តែរហូតមកទល់ពេលនេះ ថ្នាក់ដឹកនាំកំពូលរបស់ Barcelona គឺលោក Ariedo Braida បដិសេធទាំងស្រុងថា មិនព្រមឲ្យខ្សែរ ការពារវ័យក្មេងរូបនេះទៅណានោះឡើយ ប៉ុន្ដែបើ ខ្សែការពារស្ដាំគឺកីឡាករ Martin Montoya នឹងមិនច្បាស់លាស់នោះទេ។


ខ្សែការពារកណ្ដាល ឈ្មោះថា Marca Bartra របស់ក្រុម Barcelona បានបង្ហើបដំណឹងពីដំណើរទីផ្សារចាកចេញកាលពេលថ្មីៗនេះ ធ្វើឲ្យមានការ ភ្ញាក់ផ្អើល ជ្រួល ប្រចល់ ជាខ្លាំងពីបណ្ដាសំណាក់ក្លឹបក្នុងទឹកដីអង់គ្លេស ធ្វើការទាក់ទង ប៉ុន្ដែត្រូវថ្នាក់ដឹកនាំកំពូល ចេញមុខបដិសេធន៍ដោយផ្ទាល់ ដោយមិនអនុញាត​កីឡាករចាកចេញពីទឹកដី Barcelona ឡើយ ជំនួសមកវិញ មកលើកីឡាករ ខ្សែការពារដូចគ្នាគឺកីឡាករ ​Martin Montoya អាចចរចារគ្នាបាន។

លោក Ariedo Braida បានទទួចប្រាប់អ្នកសារព័ត៌មានថា ពួកយើងគ្មានបំណងនឹងលក់ Marca Bartra នោះ ទេព្រោះកីឡាករម្នាក់នេះគឺជាគោដៅចំបង របស់លោក Luis Enrique ដូច្នេះយើទាំងអស់គ្នាបឹទផ្លូវ​ព័ត៌មានរឿងកីឡាកររូបនេះ ។ ប៉ុន្ដែជំនួសមកវិញគឺកីឡាករ​ Martin Montoya គឺពួកយើងគ្រោងនឹង ជជែកជាមួយ ភ្នាក់ងារកីឡាករផ្ទាល់ថា នឹងផ្ទេរចេញនារដូវកាលក្រោយនេះ ។ ប្រភពបានបន្ដទៀតថា ទីផ្សាររបស់ Martin Montoya ក៏មានមិនតិចនោះទេ ដែលសមាសភាពក្រុមជាច្រើន មកទាក់ទង។


គូសបញ្ជាក់ផងដែរថា ដំណឹងទីផ្សាររបស់ កីឡាករ Marca Bartra ដែលអាចធ្វើឲ្យបណ្ដាក្រុមនៅ​អង់គ្លេស​ជ្រួលច្របល់នោះគឺ ត្រឹមតែ ១២ លានផោនប៉ុណ្ណោះ ទើបធ្វើឲ្យក្រុមទាំងនោះ មានការចាប់អារម្មណ៍ខ្ពស់ ។

Post a Comment

 
Top