GuidePedia

0
ការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌ Copa America ក្នុងពូល B កាលពីរាត្រីថ្ងៃសៅរ៍ទី 13 ខែមិថុនាកន្លងមកនេះអតីតម្ចាស់ជើងឯកឆ្នាំ2011 អ៊ុយរូហ្គាយបានយក ឈ្នះ ហ្សាម៉ាអ៊ីកបានសម្រេចដោយលទ្ធផល ១ទល់នឹង០។ចំណែកអាហ្សង់ទីនបានត្រឹមតែស្មើរជាមួយប៉ារ៉ាហ្គាយ ២ទល់នឹង២ ប៉ុណ្ណោះ។


អ៊ុយរូហ្គាយដែលជាម្ចាស់ជើងឯកចាស់បានយកឈ្នះ ហ្សាម៉ាអ៊ីកបានសម្រេចដោយលទ្ធផល ១ទល់នឹង០។ ក៏ប៉ុន្តែទម្រាំរកគ្រាប់បានត្រូវរងចាំរហូតដល់តង់ទីពីរ នាទី57 ដោយការផ្លាបញ្ចូលទីបង្វែរទិសដៅដោយកីឡាករ Cristian Rodriguez ។ ចប់ការប្រកួត Uruguay 1 - 0 Jamaica ។

ចំណែកអាហ្សង់ទីនដែលដឹកនាំក្រុមដោយកំពូលខ្សែរប្រយុទ្ធម្ចាស់ពានរង្វាន់បាល់មាស 4សម័យ Lionel Messi ត្រូវបានខកចិត្តយ៉ាងខ្លាំងពេលដែលពួកគេបាន ស៊ុតបញ្ចូលទីនាំមុខមុន ២ទល់នឹង០ ក្នុងតង់ទីមួយដោយកីឡាករ Sergio Aguero នាទី29 និង Messi នាទី36 ប៉ុន្តែត្រូវប៉ារ៉ាហ្គាយ តាមយកស្មើរបានសម្រេច នៅតង់ទីពីរ ដោយកីឡាករ Nelson Haedo Valdez នាទី60 និង Lucas Barrios នាទី 90 ។ ចប់ការប្រកួត Argentina 2 - 2 Paraguay ។







Post a Comment

 
Top