អ្នកចាំទី Manuel Neuer របស់ក្រុម Bayern Munich នៅតែជឿថាក្រុមរបស់ខ្លួន នឹងអាចឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្របាន ទោះជាចាញ់ Barcelona ៣-០ ក្នុងការប្រកួតជើងទី១ ពានរង្វាន់ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Camp Nou កាលពីយប់មិញក៏ដោយ និងបន្ថែមថា នឹងទម្លាក់ Barca ឲ្យដូចក្រុម Porto ពេលប្រកួតជើងទី២ នៅ Allianz Arena សប្ដាហ៍ក្រោយ។
កីឡាករជម្រើសជាតិអាល្លឺម៉ង់ Neuer បាននិយាយថា៖ “យើងធ្លាប់ឃើញហើយ ដូចកាលប្រកួតទល់នឹងក្រុម Porto ដូច្នេះអ្វីៗនៅតែអាចទៅរួច។ ប្រកួតនេះ យើងពុំសូវមានឱកាសទេ ប៉ុន្តែប្រកួតក្រោយ យើងត្រូវតែជឿជាក់”។
“នៅតង់ទី២ ខ្ញុំមានអារម្មណ៍ថាយើងលេងគ្រប់គ្រងបាល់បានល្អ។ វាមិនមែនជារឿងងាយស្រួលទេ ដែលលេងនៅទីនេះ ប៉ុន្តែខ្ញុំស្ទើរមិនជឿថា យើងចាញ់ដល់ទៅ ៣-០។ ប៉ុន្តែយើងគឺ Bayern យើងត្រូវតែងើបឡើង។ យើងធ្លាប់វាយបកទម្លាក់ Porto ដូច្នេះយើងនឹងធ្វើវាទាំងអស់គ្នាម្ដងទៀត នៅថ្ងៃអង្គារ។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីយកឈ្នះវិញ នៅទីក្រុង Munich”។ អ្នកចាំទីវ័យ២៩ឆ្នាំរូបនេះ បានបន្ថែម។
ក្រុមរបស់លោក Pep Guardiola ស្ទើរតែមានឱកាសស្មើនៅកីឡដ្ឋាន Camp Nou ទៅហើយកាលពីយប់មិញ មុនពេលភ្លាត់នៅ១៣នាទីចុងម៉ោង ធ្វើឲ្យ Lionel Messi មានឱកាសស៊ុតបញ្ចូលទី២គ្រាប់ និង Neymar ស៊ុតនៅម៉ោងបន្ថែមមានរបួស១គ្រាប់ទៀត។ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា សប្ដាហ៍ក្រោយនេះ៕

Post a Comment