ក្រុមជើងឯក Premier League តោខៀវ Chelsea នឹងបើកទ្វារកីឡដ្ឋាន Stamford Bridge ស្វាគមន៍ក្រុមហង្សក្រហម Liverpool ដែលត្រូវការជ័យជម្នះជាដាច់ខាត ដើម្បីបន្តសង្ឃឹម Top 4 នៅវេលាម៉ោង១០:០០នាទីយប់នេះ។
ចាំមើលថា លោក Jose Mourinho ដែលឲ្យកូនក្រុមរបស់លោកសម្រាកដល់ទៅ៤ថ្ងៃនោះ អាចយកឈ្នះលើក្រុមរបស់ Brendan Rodgers បាន ឬអត់?
សម្ដីអ្នកចាត់ការក្រុម៖
លោក Jose Mourinho អ្នកចាត់ការក្រុម Chelsea បាននិយាយពី Liverpool និង Steven Gerrard មុនប្រកួតយប់នេះថា៖ “Liverpool គឺ Liverpool ហើយតែងតែជាក្រុមដ៏ធំមួយ។ Gerrard គឺជាសត្រូវសំណព្វចិត្តរបស់ខ្ញុំ។ មែនហើយ នៅអង់គ្លេសគាត់ជាសត្រូវជាទីស្រលាញ់របស់ខ្ញុំ ហើយគាត់ក៏ជាមនុស្សម្នាក់ ដែលធ្វើឲ្យខ្ញុំក្លាយជាអ្នកចាត់ការដ៏ល្អម្នាក់ដែរ”។
រីឯលោក Brendan Rodgers អ្នកចាត់ការក្រុម Liverpool បាននិយាយថា៖ “Chelsea គឺជាក្រុមដែលស័ក្ដិសមទទួលបានជើងឯក ហើយខ្ញុំសូមអបអរដល់ពួកគេ។ បើពួកគេសម្រាកច្រើនថ្ងៃ Jose អាចនឹងដាក់កីឡាករក្មេងៗឲ្យលេងច្រើន។ ទោះជាយ៉ាងណា ក៏ពួកគេចង់ឈ្នះយើងដែរ ដូច្នេះយើងត្រូវតែលេងឲ្យបានល្អ”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Chelsea នឹងអវត្តមានកីឡាករសំខាន់ៗដូចជា៖ Ramires និង Oscar របួស ខណៈដែល Costa ក៏មិនទាន់ជាបាន១០០%ដែរ។ ដូច្នេះ១១នាក់ដំបូងរបស់តោខៀវ អាចជា៖ Courtois, Ivanovic, Cahill, Terry, Azpilicueta; Fabregas, Matic; Willian, Cuadrado, Hazard និង Remy។
ចំណែកឯក្រុមភ្ញៀវ Liverpool វិញ នឹងអវត្តមានកីឡាករសំខាន់ៗដូចជា៖ Sakho, Flanagan, José Enrique និង Sturridge ដែលសុទ្ធតែជាប់របួស ខណៈដែល Balotelli ក៏មិនទាន់ជារបួសជើងស្រួលបួល។ ដូច្នេះ១១នាក់ដំបូងរបស់ហង្សក្រហម អាចជា៖ Mignolet, Can, Skrtel, Lovren, Johnson; Gerrard, Allen, Henderson; Sterling, Coutinho និង Ibe។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
Jose Mourinho ឈ្នះ៨ និងចាញ់តែ១ដងប៉ុណ្ណោះ ក្នុងការប្រកួតទល់នឹង Liverpool ១០លើកចុងក្រោយ នៅ Premier League។ ១១ប្រកួតក្នុងលីកចុងក្រោយ Liverpool ឈ្នះ៦ ស្មើ៣ និងចាញ់២ដង ទល់នឹងតោខៀវ។ ជំនួបគ្នា៤ប្រកួតចុងក្រោយនៅ Premier League នាកីឡដ្ឋាន Stamford Bridge ហង្សក្រហម ឈ្នះ២ Chelsea ឈ្នះ១ និងស្មើគ្នា១ដង៕

Post a Comment