GuidePedia

0
ដើម្បីអបអរសាទរ ទិវាអ្នកម្តាយឆ្នាំ២០១៥ មន្ទីពេទ្យកាល់ម៉ែត សហការជាមួយនឹង សហភាពសហពន្ធ័យុវជនកម្ពុជា ក្រោមការឧបត្ថម្ភពី ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំកម្មវិធី រត់ប្រណំាងពាក់កណ្តាលម៉ារ៉ាតុង ប្រឆាំងនឹងជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ដោយមានការចូលរួម ពីអ្នករត់ប្រមាណជាង ១០០០ នាក់ ក្រោមអធិបតីយ្យភាព របស់ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហពន្ធសហភាពយុវជន បានផ្តល់កិត្តិយស ក្នុងការបើកកម្មវិធី។


«រត់ដើម្បីប្រឆាំងជំងឺមហារីកសុដន់» មានគោលបំណង កើនរំលឹកដល់សុភាពនារីទាំងឡាយ ជាពិសេសស្ត្រីជាម្តាយ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការប្រឈម នឹងការ កើតជំងឺមហារីកសុដន់ ព្រោះជំងឺនេះគឺកាចសាហាវនិងពិបាក ក្នុងការព្យាបាល ព្រមទាំងបាន បានសម្លាប់ជីវិតស្ត្រី ជាច្រើននាក់ ទូទាំងពិភពលោកជារៀង រាល់ឆ្នាំ។

លោកស្រីវេជ្ជបណ្ឌិត ហាវ មនីរត្ន ឯកទេសផ្នែករោគស្ត្រី នៃមន្ទីពេទ្យកាល់ម៉ែត បានមានប្រសាសន៍ថា នេះជាលើកទីមួយ ដែលមន្ទីពេទ្យកាល់ម៉ែត ប្រារព្ធពិធីរត់ ប្រណំាងពាក់កណ្តាលម៉ារ៉ាតុងនេះ ឡើងដើម្បីប្រឆាំង នឹងជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ដែលជាជំងឺដែលកំពុងតែគំរាមកំហែង ដល់អាយុជីវិតនារី ជា ច្រើន នៅក្នុងពិភពលោក លោកស្រីវេជ្ជបណ្ឌិត បានបន្តថាមូលហេតុ ដែលយើងប្រារព្ធកម្មវិធីនេះ ក្នុងថ្ងៃទិវាអ្នកម្តាយ គឺដោយសារតែ ជំងឺមហារីកទាំងពីនេះ ភាគ ច្រើនគឺកើតមានឡើងចំពោះ ស្ត្រីវ័យកណ្តាល និងវ័យចំណាស់ ដែលពួកគេភាគ ច្រើន មានងារជាអ្នកម្តាយ។

ដូច្នេះហើយពួកយើងធ្វើកម្មវិធីនេះឡើង ដើម្បីជាកើនរំលឹក ដល់យុវវ័យទាំងអស់ ឲ្យបង្កើនការយកចតិ្តទុកដាក់ ក្នុងការថែទាំសុខភាព ដល់អ្នកម្តាយជាទីស្រឡាញ់ របស់ពួកគេ។ លោកស្រីបន្តទៀតថា ជំងឺមហារីកនេះ គឺកាចសាហាវ និងពិបាកក្នុងការព្យាបាល ប៉ុន្តែយើងអាចការពារខ្លួនឯង បានបើសិនជា ស្ត្រីគ្រប់យកចិត្តទុក ដាក់ ក្នុងការថែទាំសុខភាព និងទៅពិនិត្យសុខភាព បានទៀងទាត់។

ដើម្បីជាកាគាំទ្រដល់ការប្រារព្ធទិវាអ្នកម្តាយ និងលើកទឹកចិត្តដល់អ្នក ចូលរួមរត់ប្រណាំងទាំងអស់ ក្រុមហ៊ុនទឹកពិសា ឈានមុខគេ វីតាល់ បានឧបត្ថម្ភទឹកវីតាល់ ដល់អ្នកចូលរួមទាំងអស់ ពិសាដើម្បីបន្ថែមថាមពល ជាតិទឹកកំឡុងពេលរត់។ អ្នកចូលរួមប្រកួតទាំងអស់ អាចទទួលទឹកវីតាល់ ត្រជាក់ៗ នៅតាមបញ្ជរវីតាល់ បីកន្លែងតាមគោលដៅកំនត់ ចំងាយចាប់ពីគីឡូទី៣ ទី៤ និងទីផ្តាច់ព្រ័ត្រ។

ក្រុមហ៊ុនវីតាល់ ដែលល្បីថាជាក្រុមហ៊ុន ដែលយកចិត្តទុកដាក់ មនុស្សធម៌ក្នុងសង្គម ក៏ចូលរួមគាំទ្រ ដល់ការប្រារព្ធពិធីទិវាអ្នកម្តាយនេះ ឲ្យមានសភាព កាន់តែ ផុស ផុល ក្នុងប្រទេសកម្ពុជា ព្រោះទិវានេះគឺមានអត្ថន័យ និងខ្លឹមសារល្អ ដែលពិតជាមានន័យ សម្រាប់យុវវ័យជំនាន់ក្រោយ យកគំរូតាម និងបន្ថែមការយកចិត្ត ទុក ដាក់ បន្ថែមចំពោះអ្នកម្តាយ ដែលមានគុណច្រើន លើសលុបលើកូនៗ ។

វីតាល់ នឹងបន្តគាំទ្រ និងឧត្ថម្ភដល់សកម្មភាពមនុស្សធម៌សង្គម និងកម្មវិធីល្អៗផ្សេងៗទៀត ដើម្បីជាសក្ខីភាព នៃការចូលរួម របស់អតិថិជនវីតាល់ ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប និងការអភិវឌ្ឍសង្គមជាតិខ្មែរ ៕

Post a Comment

 
Top