កីឡាករ-កីឡាការិនីប្រដាល់ជម្រើសជាតិកម្ពុជា ៦រូប បាន ចេញដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីហើយ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ President-Cup លើកទី២២ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នៅទីក្រុងប៉ាឡាំបាំង ។
លោក ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា រួមជាមួយថ្នាក់ដឹកនាំសហព័ន្ធជាច្រើននាក់ទៀត បានជូនដំណើរប្រតិភូកីឡាប្រដាល់ជម្រើសជាតិឡើងយន្តហោះនាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥នេះ ។
លោកឧត្តមសេនីយ៍តែម ម៉ឺន បានមានប្រសាសន៍ប្រាប់បណ្ដាញសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អោយដឹងថា នេះជាលើកទី១ហើយ ដែលកីឡាប្រដាល់កម្ពុជាចេញទៅចូលរួមក្នុងព្រឹត្តិការណ៍ President-Cup នេះ។
ប្រតិភូកីឡាប្រដាល់ជម្រើសជាតិកម្ពុជារួមមានគ្នាចំនួន៨នាក់ ដែលមានអ្នកដឹកនាំគ្រូបង្វឹកចំនួន២នាក់និងកីឡាករ-កីឡាការិនី៦នាក់ ។ ក្នុងនោះ លោកវ៉ែនសុផលនិង លោក Rolando CastellanoRodriquez គ្រូបង្វឹកជនជាតិគូបាគឺជាអ្នកដឹកនាំអ្នកប្រដាល់ទៅចូលរួមប្រកួតក្នុងក្នុងព្រឹត្តិការណ៍នេះ ។
ចំពោះកីឡាករ-ការិនីប្រដាល់ ៦រូបនោះ រួមមាន កីឡាករណាត ស៊ីនិនហៅ(ពេជ្រម្ទេសខ្មាំង)ទម្ងន់៥២គីឡូក្រាម -សាន តុលាទម្ងន់៤៩គីឡូក្រាម-ស្រម៉ៃ សួនទម្ងន់៥៦គីឡូក្រាម -កីឡាការិនីវី ស្រីខួច ទម្ងន់៥៧គីឡូក្រាម-កីឡាករវ៉ែន រដ្ឋា ទម្ងន់៦៤គីឡូក្រាម និង សុខ ទូចទម្ងន់៧៥គីឡូក្រាម ។
លោក តែម ម៉ឺនបានបញ្ជាក់អោយដឹងដែរថា ព្រឹត្តិការណ៍ President-Cup លើកទី ២២ នៅប្រទេសឥណ្ឌូណេស៊ីនេះ មានប្រទេសជាច្រើនចូលរួម ដែលភាគច្រើនជាប្រទេសដែលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
លោកបញ្ជាក់ទៀតថា នេះមិនមែនជាការប្រកួតក្នុងកម្រិតតំបន់ទេតែជាការប្រកួតក្នុងកម្រិតប្រដាល់ស្ម័គ្រចិត្តសម្រាប់ទ្វីបអាស៊ី ។ ហើយនេះ ក៏ជាការប្រកួតមួយដ៏មានសារប្រយោជន៍សម្រាប់កីឡាករប្រដាល់ជម្រើសជាតិកម្ពុជា វាស់ស្ទង់ពីកម្រិតសមត្ថភាពបច្ចេកទេសរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈសម្រាប់ការចូលរួមប្រកួតកីឡាSEA Games លើកទី២៨នៅប្រទេសសិង្ហបុរី ដែលនឹងចាប់ផ្តើមនាពាក់កណ្ដាលខែមិថុនាខាងមុខនេះ ៕

Post a Comment