GuidePedia

0
អតីត​ខ្សែ​ប្រយុទ្ធ​​ក្រុម​ Liverpool លោក​ Michael Owen បាន​និយាយ​ថា​ ​ខ្សែ​បម្រើ​ស្លាប​របស់​ក្រុម​ហង្ស​ក្រហម Raheem Sterling គឺ​ល្អ​ជាង​​ខ្សែ​បម្រើ​ Mesut Ozil របស់​ក្រុម​កាំភ្លើង​ធំ Arsenal។


អនាគត​របស់​ Sterling ​នៅ​កីឡដ្ឋាន Anfield នៅ​តែ​មិន​ទាន់​​ច្បាស់​លាស់​​នៅ​ឡើយ បន្ទាប់​ពី​កីឡាករ​វ័យ​​២០​ឆ្នាំ​របស់​អង់គ្លេស​រូប​នេះ បាន​បដិសេធ​កុង​ត្រា​ថ្មី ១០០០០០ផោន ក្នុង​១​សប្ដាហ៍​ជាមួយ​ក្លិប Liverpool ប៉ុន្តែ​ Owen គិត​ថា ហង្ស​ក្រហម គួរ​តែ​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ ដើម្បី​រក្សា​​កីឡាករ​ឆ្នើម​វ័យ​ក្មេង​រូប​នេះ ឲ្យ​នៅ​បន្ត​ជាមួយ​នឹង​ក្លិប​ទៀត។

ចំណែក​ឯ Ozil ​វិញ កំពុង​តែ​ឡើង​ទម្រង់​លេង​យ៉ាង​ខ្លាំង​បច្ចុប្បន្ន​នេះ បន្ទាប់​ពី​កីឡាករ​អាល្លឺម៉ង់​រូប​នេះ ជួយ​ឲ្យ​កាំភ្លើង​ធំ​ឈ្នះ​ Premier League ​៨​ប្រកួត​ជាប់​គ្នា និង​ជួយ​ឲ្យ​ Arsenal ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រFA Cup ​ថែម​ទៀត។


យ៉ាងណាក្ដី នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន សួរ​ថា​​តើ Sterling ល្អ​ជាង​ Ozil? អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​ឆ្លើយ​តប​​ដល់ BT Sport ​ថា៖ “​ប្រាកដ​ណាស់, ខ្ញុំ​គិត​ដូច្នោះ។ ២​គ្រាប់​របស់ Alexis Sanchez (ប្រកួត FA Cup) គ្រាប់​បាល់​ទី​២ គឺ ​assist ដោយ​ Ozil ​ប៉ុន្តែ​ខ្ញុំ​យល់​ថា​​​សមត្ថភាព​ Sanchez ​ទេ ដែល​​អាច​សម្រេច​បាន​បាល់​បញ្ចូល​ទី​នោះ”៕

Post a Comment

 
Top