GuidePedia

0
ថ្នាក់ដឹកនាំ​ក្រុម​ Man City នៅតែ​ជឿជាក់ និង កោតសរសើរក្រុមគាត់ដដែល បើទោះបីជា​ត្រូវ​ ​Crystal Palace បានធ្វើបាក់មុខ ក្នុងទឹកដីរបស់ គេក៏ដោយ ។


លោក Manuel Pellegrini ថ្នាក់ដឹកនាំក្រុម​ Man City ដែលបានអាម៉ាស់មុខដោយសារ Crystal Palace កាល​ពីយប់ម៉ិញ បានអះអាងយ៉ាងរឹងមាំថា​​ Man City ធ្វើបានល្អហើយ​សម្រាប់ការប្រកួតមួយនេះ បើទោះបី​ជាត្រូវចាញ់ក៏ដោយក្ដី។

ថ្វីត្បិតតែ​ក្រុម ត្រូវបរាជ័យក្រោមលទ្ធផលពិន្ទុ ២-១ ក៏ពិតមែន ប៉ុន្ដែការរកគ្រាប់បាល់ទាំង ពីរ គ្រាប់របស់ Crystal Palace ត្រូវបាន លោក Manuel Pellegrini យល់ថា គ្រាប់ទី ១ គឺខុសរបៀប មិនសមស្របទាល់តែ​សោះ ហើយចំណែកគ្រាប់ទី ២ វិញគឺ មកពីទម្រង់នៃការស៊ុតរបស់ គេមានភាពល្អប្រសើរកំពូល ។


លោក Manuel Pellegrini នៅតែទទួច កោតសរសើរ ដល់កីឡាកររបស់គាត់ទាំងអស់​ ដដែល បើទោះបីជា​ ក្រុមទទួលបរាជ័យក៏ដោយ ។ ហើយម្យ៉ាងវិញទៀត សម្រាប់ការខិតខំប្រឹងប្រែង របស់​ Yaya Toure's ដែល​រកបាន ១ គ្រាប់សម្រាប់ក្រុម គាត់ក៏សប្បាយចិត្ដ ព្រមទាំងចង់បន្ដកិច្ចកុងត្រាថ្មីសម្រាប់កីឡាករ ផងដែរ ។


*មិនគួរឲ្យជឿ! Man City បាក់មុខយប់ មិញក្រោមថ្វីជើងរបស់ Crystal

Post a Comment

 
Top