កីឡាករខ្ចីជើងរបស់ក្លិបកាំភ្លើងធំ Arsenalគឺខ្សែប្រយុទ្ធ Lukas Podolski រកបានគ្រាប់បាលឈ្នះឲ្យក្រុម Inter Milan ខណៈដែលពួកគេបានលុតក្រុម Udinese ២-១ដល់ផ្ទះក្នុងទឹកដី Friuli កាលពីរាត្រីថ្ងៃអាទិត្យ។
កីឡាករ Maurizio Domizzi របស់ក្រុម Udinese ត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត នៅក្នុងតង់ទី១ សម្រាប់ការព្រមាន២លើក ។ កីឡាករ Mauro Icardi បានធ្វើឲ្យភ្ញៀវនាំមុខមុន ក្រោយចាប់ផ្តើមលេងនៅក្នុងតង់ទី២ ពីការស៊ុតបាល់ប៉េណាល់ទី ក្រោយកីឡាករ Danilo បានធ្វើឲ្យកីឡាករ Matteo Kovacic ដួលក្នុងតំបន់គ្រោះថ្នាក់។
ប៉ុន្តែការនាំមុខនេះ មិនអូសបន្លាយពេលយូរនោះទេ នៅពេលដែលខ្សែប្រយុទ្ធជើងចាស់ Antonio di Natale តាមបានស្មើវិញ នៅរយៈពេល២នាទីក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Podolski រកបានគ្រាប់បាល់ឈ្នះ ឲ្យក្រុមរបស់លោក Roberto Mancini ពីការស៊ុតបាល់ពីចម្ងាយជិត២០ម៉ែត្ររបស់គាត់។
ជ័យជំនះនេះដែរ បានធ្វើឲ្យក្រុម Inter Milanលេងឈ្នះទាំង៥ប្រកួតចុងក្រោយរបស់ខ្លួន ក៏ដូចជាធ្វើឲ្យពួកគេឡើងមកឈរនៅលេខ៧វិញនៅលើតារាងបាល់ទាត់ Serie A ពោលគឺមាន២ពិន្ទុប៉ុណ្ណោះឈរនៅពីក្រោមទីតាំងរកបានកន្លែងលេងនៅការប្រកួត Europa League នារដូវក្រោយ៕

Post a Comment