GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប​ហ្ស​ង​ក្រហម Liverpool​លោក Brendan Rodgers បាន​និយាយ​ទទួលស្គាល់ថា លោក​ប្រឈម​នឹង​ការ​ពង្រឹង​ការងារ​ឡើងវិញ ដើម្បី​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​វិលត្រឡប់​មកកាន់​តំណែង​ក្រុម​កំពូល​របស់​អង់គ្លេស​វិញ ក្រោយពេល​មើលឃើញ​ក្តី​សង្ឃឹម​នៃ​ការប៉ុនប៉ង​លេង​នៅ​ការប្រកួត Champions League កាន់តែ​បាត់​ចេញពី​កណ្តាប់​ដៃ​របស់​លោក​នោះ។


ក្រោយពេល​លក់​កីឡាករ Luis Suarez ទៅ​ឲ្យ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelana​កាលពី​រដូវ​កាល​មុន ហើយ​កីឡាករ Daniel Sturridge មិនអាច​ចូល​លេង​ការប្រកួត​ភាគច្រើន​នៅក្នុង​រដូវ​កាល​នេះនោះ លោក Rodgers បាន​និយាយ​ទទួល​ស្គាល់​ថា ក្លិប Liverpool ជួប​នូវ​កង្វះខាត​កីឡាករ​កំពូល និង​កីឡាករ​មាន​សមត្ថភាព​របស់​ខ្លួន។

លោក Rodgers បាន​និយាយ​ទៀត​ថា សម្រាប់​អ្នកគាំទ្រ និង​កីឡាករ កាល​ដែល​មាន​កីឡាករ​ឆ្នើម​របស់​ខ្លួន គឺជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់។ ដូច្នេះហើយ សម្រាប់​ទីផ្សារ​កីឡាករ​ខាងមុខនេះ លោក​នឹង​សម្លឹង​រកមើល​កីឡាករ​២-៣​នាក់ បន្ថែម​ទៀត។

គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​ខាងជើង​ម្នាក់​នេះ បាន​បញ្ជាក់​ទៀត​ថា ក្លិប​កំពុង​ប្រឹង ប្រែង​អស់ពី​សមត្ថភាព​របស់​ខ្លួន ហើយ​ម្ចាស់​ក្លិប​នឹង​គាំទ្រ​ពួក​យើង​ជានិច្ច​៕


សូម​បញ្ជាក់​ថា ក្រុម​របស់​លោក Rodgers បច្ចុប្បន្ន មាន​៧​ពិន្ទុ​តាម​ពីក្រោយ​ក្រុម Man Utd​បើទោះជា​គេ​លេង​បាន​១​ប្រកួត​មុន​ក៏ដោយ។

Post a Comment

 
Top