GuidePedia

0
​ខ្សែប្រយុទ្ធ​អង់គ្លេស Raheem Sterling មិនមែន​សំរាប់​លក់ហើយក៏​នឹង​មិន​ចាក​ចេញពី Liverpool ដែរ​ក្រោយ​ចប់​រដូវ​កាល ​ទោះបី​ជា​មាន​ពាក្យ​ច​ចាម​អារាម​ជាច្រើន​ ជុំវិញ​អនាគត​របស់​គេ​ក៏ដោយ នេះ​គឺជា​សំដី​របស់​គ្រូ​បង្វឹក Brandon Rodgers​។


និយាយ​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​មុន​ការប្រកួត​សំខាន់​ចំពោះមុខ ដែល​នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ម្ចាស់ផ្ទះ Arsenal គ្រូបង្វឹក Brandon Rodgers បន្ថែមទៀតថា នៅសល់​ពីរ​ឆ្នាំកន្លះ​ទៀត​ដែល​កុងត្រា​របស់ Sterling ជាមួយ​ក្លឹបអស់​សុពលភាព ដូច្នេះ Sterling មិន​ទៅណា​ទេ​រដូវក្តៅ​នេះ ពួកយើង​នឹង​ផ្តោតអារម្មណ៍​លើ​ការប្រកួត និង​ធ្វើយ៉ាងណាអោយ​កីឡាករ​វ័យ 20 អង់គ្លេស​រូបនេះ​ឈានដល់​កំរិត​កំពូល​។​

ដោយឡែក​កាលពី​ថ្ងៃ​ពុធ​ក្នុង​កិច្ចសម្ភាសន៍​នៅ​ទូរទស្សន៍ BBC ដែល​មិនមាន​ការអនុញ្ញាតិ​ពី​ក្លឹប Raheem Sterling បាន​និយាយថា គេ​មិនបាន​មាន​គំរោង​បន្ត​កិច្ចសន្យា​នោះទេ តែ​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះ​ត្រូវបាន​ក្លឹប​មាន​គំរោង​អោយប្រាក់​ប្រចាំ​សប្តាហ៍ 10 ម៉ឺន​ផោន​ក្នុង​កិច្ច សន្យា​ថ្មី​។ ជុំវិញ​រឿងនេះ ដែរ​គ្រូបង្វឹក Brandon Rodgers ថាកិច្ចសន្យា​ថ្មី​របស់ Sterling នឹងត្រូវ​បានគិត​គូរ​នៅពេល​ចប់​រដូវ​កាល​។


​​និយាយ​ដោយឡែក​ការប្រកួត​នៅ​ចំពោះមុខ Liverpool នឹងត្រូវ​ធ្វើដំណើរ​ទៅ​ទីក្រុង​ឡុង​ដ៍​ជួប​ក្រុម​កំពុង In-Form Arsenal​។ Liverpool នៅ ពេលនេះ​ឈរ​លេខ​ប្រាំ​គំលាត​ពី​លេខ​បួន Manchester United ប្រាំ​ពិន្ទុ​ក្រោយ​បរាជ័យ​កាលពី​ពីរ​សប្តាហ៍​មុន 1-2 ក្រោម​ថ្វី​ជើង​បិសាច​ក្រហម​។ ចំណែកឯ Arsenal កំពុង​តែមាន​ទំរង់លេង​ល្អ​ពោលគឺ​កំពុង​ឈរ​លេខ​បី​តាម​ពីក្រោយ​លេខ​ពីរ Manchester City តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​៕

Post a Comment

 
Top