GuidePedia

0
ការ​ប្រកួតបាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League វគ្គ 8 ក្រុមចុងក្រោយជុំទី ២ រវាង​ក្លឹប​លំដាប់ទីពីររបស់អាស្ប៉ាញ​ Real Madrid ដែល​ជា​ម្ចាស់​ផ្ទះ​បាន​យក​ ឈ្នះ​​ក្រុម​ភ្ញៀវ​ Atletico Madrid ១ ​ទល់​នឹង ​០​ ឆ្លងទៅកាន់វគ្គ 4ក្រុម ចុងក្រោយបានសម្រេចកាលពី ថ្ងៃពុធទី ២២ មេសាកន្លងមក។


ការប្រកួតនេះក្រុមម្ចាស់ផ្ទះ Real Madrid បាត់បង់កីឡាករសំខាន់ៗជាច្រើនរូបប៉ុន្តែលោក Carlo Ancelotti នៅតែមានទំនុកចិត្តជាខ្លាំងដដែលក្នុងការយកឈ្នះ Atletico Madrid។ បើកឆាកប្រកួតក្រុមរបស់ Ancelotti បានធ្វើការវាយសម្រុកយ៉ាងខ្លាំងប៉ុន្តែចប់ 45នាទី ដំបូងលទ្ធផលនៅ ០ទល់នឹង០ ដដែល ។

លុះចូលមកដល់តង់ទីពីរ Real Madrid នៅតែធ្វើការវាយសម្រុកបន្តទៀតតែលទ្ធផលដដែលទៀត ទោះជាយ៉ាងណាការព្យាយាមរបស់ Real Madrid មិនខកបំណងឡើយនៅ ពេល ដែល កីឡាករ Arda Turan របស់ Atletico Madrid ទទួលពិន័យកាតលឿងទីរពីរ ( កាតក្រហម ) នាទី 76 នៅពេលដែល គាត់ លើក ជើងខ្ពស់ស្កាត់បាល់ត្រូវចំ Sergio Ramos របស់ Real Madrid ។

មកដល់នាទី 88 ម្ចាស់ផ្ទះធ្វើបានសម្រេចនៅពេលដែល Ronaldo លេងបាល់ពីរចង្វាក់ជាមួយនិង james rodriguez ហើយបញ្ជូនបាល់បន្តទៅអោយ Javier Hernández ស៊ុតបញ្ចូលទីយ៉ាងងាយៗ ចប់ការប្រកួត Real Madrid យកឈ្នះ Atletico Madrid លទ្ធផលរួម ១ ទល់នឹង ០ ឆ្លងទៅវគ្គ 4 ក្រុមចុងក្រោយបាន យ៉ាង ជោគជ័យ ។

ចំណែក Juventus ក៏ឆ្លងទៅវគ្គ 4 ក្រុមចុងក្រោយដូចគ្នាបើទោះបីជាលទ្ធផល ០ ទល់នឹង ០ ក៏ដោយពីព្រោះ Juventus បានយកឈ្នះ Monaco ១ ទល់នឹង ០ រួចមកហើយកាលពីជុំទីមួយ ។



Real Madrid 1 - 0 Atletico Madrid



Monaco 0 - 0 Juventus

Post a Comment

 
Top