Thierry Henry វីរបុរសរបស់ Arsenal បានលើកឡើងថា ការអបអររបស់ខ្សែប្រយុទ្ធ Chicharito ឬឈ្មោះពេញ “Javier Hernandez” ដែលស៊ុតបញ្ចូលទី១គ្រាប់នៅចុងម៉ោង ជួយឲ្យ Real Madrid ឈ្នះលើ Atletico Madrid ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប UEFA Champions League កាលពីយប់មិញនេះ ដូចជាហួសហេតុពេក ធ្វើមើល៍តែឈ្នះ World Cup។
Chicharito បានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ហ៊ោកញ្ជ្រៀវកក្រើកកីឡដ្ឋាន Bernabeu បន្ទាប់ពីអតីតខ្សែប្រយុទ្ធក្រុម Manchester United រូបនេះ ស៊ុតបាល់បញ្ចូលទីនៅចុងម៉ោងនាទី៨៨ ក្រោយការបញ្ជូនយ៉ាងល្អពី Cristiano Ronaldo។
ក្រោយបាល់ចូលទី កីឡាករជម្រើសជាតិម៉ិកស៊ីកូ Chicharito បានរត់ទៅកាន់ជ្រុងនៃទីលានប្រកួតតែម្នាក់ឯង អបអរគ្រាប់របស់ខ្លួន ប៉ុន្តែ Henry យល់ថាកីឡាករខ្ចីជើងរូបនេះ គួរតែរត់ទៅអបអរជាមួយ Ronaldo ដើម្បីអរគុណដល់មិត្តរួមក្រុមវិញ។
Henry បានប្រាប់ដល់ Sky Sports ថា៖ “និយាយឲ្យស្មោះត្រង់ គាត់ (Chicharito) មិនគួរបានចូលលេងផង តែសំណាងដែលមានឱកាសចូលលេង។ គាត់មានឱកាសច្រើនដងដែរ តែធ្វើមិនបានសម្រេច ប៉ុន្តែ១គ្រាប់ដែលចូលទីនោះ គាត់ត្រូវតែអរគុណដល់ Ronaldo។ ខ្ញុំឃើញថា ក្រោយស៊ុតបញ្ចូលទី គាត់រត់អបអរម្នាក់ឯង។ អ្វីដែលធ្វើឲ្យខ្ញុំមិនចូលចិត្តទៀតនោះគឺ គាត់អបអរដូចគាត់បានឈ្នះ World Cup”៕

Post a Comment