GuidePedia

0
Floyd Mayweather ដែលគ្មានប្រវត្ដិធ្លាប់ភ្លក្សរស់ជាតិថា ចាញ់ទាល់តែសោះ ហើយត្រូវបាន​គេស្គាល់ថា ជាកីឡាករដែលមានជំនាញ ខាងការពារ ព្រមទាំងវៃ ឆ្លាត ទៀត នោះ ក៏ចេះមានការភ្ញាក់​ផ្អើលនឹង សមត្ថភាពគូរប្រកួតដ៏ខ្លាំងរបស់ខ្លួន ខាងមុខផងដែរ ខណៈដែលកីឡាករ ចោទសំនួរថា តើ​ប៉ាក់​គីអៅ ពិតជា​អាចស៊ូ នឹងស្វែងយល់ពីក្បាច់របស់គាត់​ពិតប្រាកដមែន ទេ​?


យោងតាមប្រភពគេហទំព័ត៌អន្ដរជាតិ​មួយ បានបង្ហាញឲ្យដឹងថា Floyd Mayweather ក៏ស្រាប់តែមានការ​​ភ្ញាក់ផ្អើលនឹង សមត្ថភាព របស់ ប៉ាក់គីអៅ ខណៈដែល កីឡាករ បានចោលសំណួរមួយថា តើ ប៉ាក់​គឺអៅ ពិតជាអាចស៊ូ នឹងការប្រកួតនេះ បានមែនដែរឬទេ?

ការលើកឡើងដូច្នេះ មិនមែនមានន័យថា គាត់​មិនដឹងទេថាតើ ប៉ាក់គីអៅ ពិតជាអាចស៊ូនឹងការប្រកួត ហើយឆាប់យល់ពីក្បាច់នៃការប្រើរបស់ គាត់ ប៉ុន្ដែសម្រាប់ គាត់​ គឺ ពិតជា អាចឆាប់យល់ នឹងទទួលបាននូវភាពច្បាស់លាស់ពីក្បាច់​របស់ ប៉ាក់គីអៅ វិញ។

ប៉ាក់គីអៅ ត្រូវបានគេស្គាល់ថា ជាកីឡាករ​ដែល អាចប្រើប្រាស់កណ្ដាប់ដៃ វៃ ដក មានភាពរហ័ស ហើយ​ធ្ងន់ អាចនិយាយបានថា មានសមត្ថភាព ដែល បទ ពិសោធន៍ Floyd មិនធ្លាប់​បានជួបប្រទះទាល់​តែ​សោះ​។

ទន្ទឹមនឹងការលើកឡើងនេះ​ផងដែរ Foloyd បានបន្ដទៀតថា គាត់ក៏បានស្គាល់ពីក្បាច់វ៉ៃរបស់ ប៉ាក់គីអៅ ផងដែរ ថាគេអាចប្រើកណ្ដាប់ដៃ ម៉ាត់ឆ្វេង ស្ដាំបានល្អ​ ប៉ុន្ដែត្រូវចាំថា ប៉ាក់គីអៅ នឹងជួបជាមួយ ម្ចាស់កណ្ដាប់ដៃមហាកម្លាំង ។ គាត់នឹងដឹងច្បាស់ពីក្បាច់ផ្ដួលដៃគូរប្រកួត ខណៈដែលគាត់​បានប្រកួត​ជាមួយ មួយរយៈពេល ។

អាចនិយាយបានថា គាត់គឺជាកីឡាករដែលមានភាពវៃឆ្លាត ​ហើយការប្រកួតនាពេល​ខាងមុខនេះ គឺគាត់មានទំនុកចិត្ដថា មិនឲ្យប៉ាក់គីអៅ រួចផុតពីទឹកទី ៥ នោះឡើយ ។

Post a Comment

 
Top