នៅថ្ងៃណាមួយ អ្នកចាត់ការក្រុម Chelsea លោក Jose Mourinho នឹងត្រឡប់ទៅដឹកនាំក្រុមអធិរាជស Real Madrid វិញជាមិនខាន ទោះបីជាអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ ចាកចេញទាំងភាពជូរចត់ក៏ដោយ។ នេះបើតាមការលើកឡើងរបស់ខ្សែការពារ Alvaro Arbeloa របស់ Real។
លោក Mourinho បានបញ្ចប់តំណែងជាអ្នកចាត់ការក្រុម Real រយៈពេល៣ឆ្នាំ កាលពីឆ្នាំ២០១៣ ដោយទៅចូលរួមជាមួយតោខៀវ Chelsea សារជាថ្មីវិញ ខណៈដែលមុននឹងលោកចាកចេញ អ្នកចាត់ការរូបនេះ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា មានការប៉ះទង្គិចពាក្យសម្ដីគ្នាជាមួយកីឡាករ Real មួយចំនួនដូចជា ប្រធានក្រុម Iker Casillas, Sergio Ramos និង Pepe ផងដែរ។
យ៉ាងណាក្ដី ខ្សែការពារស្ដាំ Arbeloa ដែលបង្ហាញខ្លួនឲ្យ Real បាន២៥ប្រកួតនៅរដូវកាលនេះ បានលើកឡើងថា ទ្វាររបស់ក្រុម Real គឺមិនដែលបិទនោះទេ សម្រាប់អ្នកចាត់ការឆ្នើម Mourinho។
អតីតខ្សែការពារក្រុម Liverpool រូបនេះ បាននិយាយថា៖ “បាទ ប្រាកដណាស់វាអាចនឹងទៅរួច ដែលលោក Mourinho នឹងត្រឡប់មក Madrid វិញ។ ហេតុអ្វីមិនអាច? ទ្វាររបស់ក្រុម Madrid គឺមិនដែលបិទ សម្រាប់អ្នកចាត់ការដ៏អស្ចារ្យនោះទេ។ Mourinho មានអនុស្សាវរីយ៍ជាច្រើនជាមួយ Real Madrid ប៉ុន្តែយើងត្រូវតែគោរពដល់ Ancelotti”៕

Post a Comment