GuidePedia

0
លោក Carlo Ancelotti ​អ្នក​ចាត់​ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​៥​ប្រកួត​ចុង​ក្រោយ​នៅ La Liga ​ជា​ប្រកួត​ស្លាប់​រស់ ហើយ​លោក​​មាន​សង្ឃឹម​ថា​ឈ្នះ​ពាន​ពី Barcelona ​បាន ព្រោះ​ក្រុម​នេះ​អាច​មិន​ឈ្នះ Atletico Madrid។


នា​ម៉ោង​១:០០​នាទី​រំលង​អាធ្រាត្រ​យប់​​នេះ ក្រុម​ម្ចាស់​ផ្ទះ Real Madrid ​នឹង​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Almeria ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣៤​ La Liga ។ មុន​ការប្រកួត​ចាប់​ផ្ដើម គ្រូ​ធំ Real ​លោក Ancelotti ​បាន​និយាយ​ពាក្យ​ខ្លះ​ដែរ​ថា៖ “៥​ប្រកួត​ចុង​ក្រោយ​របស់ Real ​គឺ​ជា​ប្រកួត​ស្លាប់​រស់​ហើយ។

យើង​មិន​អាច​ចាញ់​ឬ​ស្មើ​ក្រុម​ណា​បាន​ទេ។ នៅ​យប់​នេះ Navas ​និង​ Jese ​នឹង​បាន​ចូល​លេង​ជម្រើស​ដំបូង ហើយ​យុវជន​ Odegaard, Mayoral និង Diego Llorente ​ដែល​ជាប់​ឈ្មោះ​ក្នុង​ឈុត​ធំ អាច​បាន​លេង​២​នាក់​ក្នុង​ចំណោម​៣​នាក់​នេះ”។

ក្រៅ​​ពី​និយាយ​ពី​ក្រុម​ខ្លួន បុរស​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​នេះ​បាន​រំលឹក​ដល់ Barcelona ​ដែរ​ថា​ពួកគេ​មិន​អាច​យក​ឈ្នះ​ក្រុម Atletico Madrid ​ក្រៅ​ដី​បាន​ទេ ដូច្នេះ​បំណង​លើក​ពាន La Liga ​របស់​ក្រុម​អធិរាជ​ស​នៅ​តែ​មាន​ជា​និច្ច។


ជើង​កីឡាករ Real Madrid ​នា​យប់​នេះ​ នៅ​តែ​អត់​មាន Key Players ​៣​នាក់​ដដែល​គឺ Karim Benzema , Gareth Bale ​និង​ Luka Modric ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​យក្ស​មួយ​នេះ​នៅ​តែ​មាន​សង្ឃឹម​ថា​ឈ្នះ​ដដែល ព្រោះ​ថា​កាល​ពី​ជើង​ទី​១ ក្រុម​ Real ​ឈ្នះ​ដោយ​លទ្ធផល ៤-១ ​ឯ​ណោះ៕

Post a Comment

 
Top