GuidePedia

0
លោក Roy Hodgson ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ចង់​បន្ត​កុងត្រា​២​ឆ្នាំ​ទៀត​ ដើម្បី​បាន​នាំ​ក្រុម​តោ​កំណាច​មួយ​នេះ​ទៅ​ World Cup 2018 ​ខណៈ​ដែល​កុងត្រា​ចាស់​របស់​លោក​នឹង​ត្រូវ​អស់​នៅ​ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​ហើយ។


លោក Hodgson ​ត្រូវ​បាន​សហព័ន្ធ​កីឡា​អង់គ្លេស​ FA ​គាំទ្រ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ដោយសារ​ឆ្នាំ​មុន​បុរស​វ័យ​៦៧​ឆ្នាំ​រូប​នេះ​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ធ្លាក់​ពី​ព្រឹត្តិការណ៍ World Cup ​ត្រឹម​វគ្គ​ចែក​ពូល​នោះ​ ទើប​ធ្វើ​ឱ្យ​មាន​ការ​រារែក​ក្នុង​ការ​បន្ត​កុងត្រា​នេះ។

យ៉ាង​ណា​មិញ​ក្រោយ​ពី​ចប់​រឿង​អាម៉ាស់​នៅ​ប្រេស៊ីល​មក អតីត​អ្នក​ចាត់​ការ​ក្រុម Liverpool ​និង​ Inter Milan ​រូប​នេះ​ បាន​ស្ដារ​មុខ​មាត់​ឡើង​វិញ​បាន​បណ្ដើរ​ៗ​ហើយ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​ Euro 2016 ​ហើយ​ក៏​បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​ទៀត​ថា​នឹង​ជួយ​ឱ្យ​អង់គ្លេស​លើក​ពាន​នេះ​ឱ្យ​បាន។ មួយ​វិញ​ទៀត អតីត​ខ្សែ​ការពារ​ខាង​លើ​នេះ​ក៏​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Wayne Rooney ​ផង​ដែរ​ក្នុង​ការ​បន្ត​កុងត្រា​២​ឆ្នាំ​ទៀត​នេះ។


ត្បិត​តែ​ដូច្នេះ​ក្ដី រឿង​បន្ត​កុងត្រា​ទៀត​នេះ​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ពោល​គឺ​លោក Hodgson ​ចង់​នៅ​បន្ត ចំណែក​ឯ​ FA ​មិន​ទាន់​​សម្រេច​ចិត្ត​នៅ​ឡើយ។ គួរ​រំលឹក​ថា បុរស​វ័យ​៦៧​ឆ្នាំ​រូប​នេះ​ទទួល​បាន​៣,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ក្នុង​ការ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិអង់គ្លេស​ ប៉ុន្តែ​មិន​ទាន់​អាច​នាំ​អ្វី​អស្ចារ្យ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​នោះ​ទេ ទើប​ធ្វើ​ឱ្យ​មាន​ការ​រាំង​ស្ទះ​ក្នុង​ការ​បន្ត​កុងត្រា​៕

Post a Comment

 
Top