GuidePedia

0
កីឡាករ Paul Pogba លោក Paolo Dybala និង​ Felipe Anderson ដែលជា​កីឡាករសំខាន់ទាំង 3 ​ក្នុង​ក្រប​ខ័ណ្ឌ Serie A របស់ Italy ត្រូវ​បាន​ក្លិប Paris Saint កំពុងតែតាមប្រម៉ាញ់និងត្រូវតែយកអោយបានក្នុង​អំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកនៅ​រដូវ​ក្តៅខាងមុខនេះ​។


ក្លិប Paris Saint Germain ក្លិបមហាសេដ្ធីរបស់បារាំង កំពុងរៀប​ចំ ​ចំណាយប្រាក់កាសជា​ច្រើន​ដើម្បី​រទិញយក​ខ្សែបម្រើ​កីឡាករ Paul Pogba របស់ក្រុម Juventus ក្រុម​កំពូលតារាង​នៅ​ក្រប​ខ័ណ្ឌ Serie A របស់​អ៊ីតាលី​មករួមក្រុមអោយបាន​បន្ទាប់​ពី​រដូវ​កាល​នេះ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​នៅ​ក្នុង​ប្រទេសបារាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី 19 ខែ​មីនា​កន្លងមក​។

"ក្រុម PSG​" ដែល​ជាក្រុមជាប់​ចំណាត់​ថ្នាក់​ទី​ពីរ​ក្នុង​តារាង​លី​ក​ របស់បារាំង​នៅ​ក្នុង​ពេល​នេះ​ មាន​តម្រូវ​ការ​ពង្រឹង​ខ្សែរបម្រើអោយខ្លាំងនៅ​ក្នុង​ពាក់​ក​ណ្តា​ល​នៃ​រដូវ​ក្តៅ​នេះ។

ដោយឃើញាថា​ខ្សែ​បម្រើ​វ័យ 22 ឆ្នាំ​រូប​នេះកំពុងតែ​បាន​បង្ហាញទម្រង់លេងយ៉ាងអស្ចារ្យអោយ"សេះបង្កង់​" នៅរដូវ​កាល​នេះតែម្តង និងកីឡាករ​ដ៏​ល្អ​បំផុត 2 នាក់ ទៀត​ដូច​ជា Paolo Dybala ខ្សែរប្រយុទ្ធរបស់ Palemo ដែលមានពាក្យ​ច​ចាម​អារាម​ទាក់ទងក្រុម​បិសាច​ក្រហម Manchester United ជាមួយក្រុម Arsenal FC និង Felipe Anderson ខ្សែរបម្រើរប្រេ​ស៊ី​ល​ របស់​ក្លិប Lazio ផងដែរ។


កីឡាករ Pogba ដែល​មាន​កិច្ច​សន្យាជាមួយក្រុម Juventus រហូត​មក​ដល់​ឆ្នាំ 201​​9 ​បានបង្ហើប​បង្ហាញ​ថា​គាត់នៅ​តែមាន​ការ​សប្បាយ​រីក​រាយ​ជា​មួយ​ក្លិបចាស់ របស់ គាត់តែយ៉ាង​ណា​ក៏​ដោយ​គាត់នឹង​ស្វែង​រកឱកាស​ថ្មីនៅ​រដូវ​កាល​ក្រោយ​នេះ​។

Post a Comment

 
Top