GuidePedia

0
វីរ​បុរស​របស់​ប្រេស៊ីល​ Pele ​​ជឿ​ថា ​បច្ចុប្បន្ន​​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo ​​​ល្អ​ជាង​ Lionel Messi របស់​អាហ្សង់ទីន ​ប៉ុន្តែ​សម្រាប់​អនាគត​វិញ​​​​ កីឡាករ​វ័យ​ក្មេង​របស់​ប្រេស៊ីល Neymar នឹង​ក្លាយ​ជា​កីឡាករ​កំពូល​លេខ​១ របស់​ពិភពលោក​វិញ​ម្ដង​។


​​ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona កីឡាករ​ Messi ​បាន​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​៤​ដង​ជាប់​គ្នា នៅ​ចន្លោះ​ឆ្នាំ​២០០៩ ដល់ ២០១២ ប៉ុន្តែ​ Super Star ​របស់​ក្រុម​​អធិរាជ​ស​ Ronaldo បាន​ឈ្នះ​២​ដង​ជាប់ៗ​គ្នា​វិញ នៅ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។

​វីរបុរស​ក្រុម​ Santos រូប​នេះ​ ​បាន​ប្រាប់​ដល់​កាសែត L’Uomo Vogue ថា៖ “បន្ទាប់​ពី​ Messi ​​ជាប់​ជា​កីឡាករ​ល្អ​ដាច់​គេ​ជា​ច្រើន​ឆ្នាំ​តែ​ឯង​ ឥឡូវ​គឺជា​ពេល​របស់​ Ronaldo វិញ​។ រី​ឯ​អនាគត ប្រាកដ​ជា​ Neymar។ Neymar គឺជា​កីឡាករ​សំខាន់ របស់​ក្រុម​ Barcelona ​និង​ជួយ​ឲ្យ​ប្រេស៊ីល ក្លាយ​ជា​ក្រុម​ខ្លាំង​វិញ”។


ទោះ​បី​ជា​លោក​ធ្លាប់​ឈ្នះ​ពាន​ World Cup ​ដល់​ទៅ​៣​សម័យ​កាល​ក៏​ដោយ Pele ​បាន​បង្ហើប​ប្រាប់​​​ថា ក្នុង​អាជីព​ជា​កីឡាករ​របស់​លោក លោក​មាន​ការ​សោកស្ដាយ​មួយ​ចំនួន ដែល​ក្នុង​នោះ គឺ​លោក​មិន​ដែល​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​ Olympic និង​មិន​ដែល​បាន​លេង​នៅ​កីឡដ្ឋាន Wembley ​របស់​អង់គ្លេស៕

Post a Comment

 
Top