GuidePedia

0
Wellington Silva ​ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា​ជា​ “Neymar” ថ្មី​នោះ ​បាន​ប្រកាស​ថា​​នឹង​ត្រឡប់​ទៅ​កាន់​ក្លិប​កាំភ្លើង​ធំ Arsenal ​វិញ ដើម្បី​ត្រៀម​ខ្លួន​លេង​ជា​​ជម្រើស​ដំបូង​​ឲ្យ​​ក្រុម​​នៅ​ទី​ក្រុង​ឡុងដុង​មួយ​នេះ​​ ​នា​​រដូវ​កាល​ក្រោយ។


ក្លិប​កាំភ្លើង​ធំ បាន​ទិញ​យក​ Silva កាល​ពី​ឆ្នាំ​២០១១ មក​ពី​ក្លិប​ Fluminense ​របស់​ប្រេស៊ីល​ ប៉ុន្តែ​កីឡាករ​​វ័យ​២២​ឆ្នាំ​រូប​នេះ ពុំ​ទាន់​អាច​ចូល​លេង​ឲ្យ​ក្រុម​អង់គ្លេស​មួយ​នេះ​​​បាន​ទេ ព្រោះ​នៅ​មាន​បញ្ហា​រឿង​លិខិត​ស្នាម​សុំ​សិទ្ធិ​អនុញ្ញាត​មួយ​ចំនួន។

​តាំង​ពី​ចុះ​​កុង​ត្រា​ជាមួយ Arsenal មក កីឡាករ​​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ​ត្រូវ​បាន​ក្លិប​​កាំភ្លើង​ធំ ឲ្យ​​ក្លិប​ផ្សេងៗ​​ខ្ចី​ជើង​ ដល់​ទៅ​៥​​ក្លិប​​មក​ហើយ ដោយ​រាប់​បញ្ចូល​ទាំង​​ក្លិប​ Almeria ​នៅ​ក្របខ័ណ្ឌ​ La Liga ​របស់​អេស្ប៉ាញ​ នា​រដូវ​កាល​នេះ​ផង​ដែរ។


​ខ្សែ​បម្រើ​ស្លាប​វ័យ​ក្មេងបាន​និយាយ​ថា៖ “វា​ជា​ក្ដី​សុបិន​មួយ​ សម្រាប់​ខ្ញុំ​​ ដើម្បី​បាន​លេង​ទី​នោះ។ Arsenal ​គឺជា​ក្លិប​ដ៏​អស្ចារ្យ​មួយ​។ កន្លង​មក​​វា​មិន​អាច​ទៅ​រួច​ ដោយ​សារ​​តែ​បញ្ហា​រត់​ការ​ឯកសារ​នានា​មិន​បាន​សម្រេច ប៉ុន្តែ​ឥឡូវ​គ្រប់​យ៉ាង​រួច​រាល់​អស់​ហើយ។ បើ​គ្រប់​យ៉ាង​ដំណើរ​ការ​បាន​ល្អ ខ្ញុំ​នឹង​​លេង​នៅ​ទី​នោះ នៅ​រដូវ​កាល​ថ្មី​ខាង​មុខ”៕

Post a Comment

 
Top