GuidePedia

0
យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​​មួយ​របស់​ CIES Football Observatory បាន​ឲ្យ​ដឹង​ថា Lionel Messi គឺជា​កំពូល​កីឡាករ​ដែល​​លេង​បាន​ល្អ​ជាង​គេ​បំផុត​​ នៅ​ក្នុង​លីក​លំដាប់​កំពូល​របស់​អឺរ៉ុប ប្រចាំ​ឆ្នាំ​ ២០១៥ ខណៈ​ដែល Cristiano Ronaldo ​​ធ្លាក់​ជើង​យ៉ាង​ខ្លាំង​ ដោយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២៩​ ឯ​ណោះ។


CIES ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​កីឡាករ​ ដែល​លេង​នៅ​​ក្របខ័ណ្ឌ La Liga, Premier League, Bundesliga, Ligue 1 និង Serie A នូវ​ចំណុច​សំខាន់ៗ​​ចំនួន​៦​យ៉ាង​គឺ ការ​ស៊ុត ការ​បង្កើត​ឱកាស បង្កើត​ឱកាស​គ្រោះ​ថ្នាក់, ការ​រួម​ចំណែក​បញ្ជូន​បាល់​ល្អ ការ​ជួយ​រារាំង​គូ​ប្រកួត​មិន​ឲ្យ​ស៊ុត​ចូល​ទី និង​​ការ​ជួយ​សង្គ្រោះ​បាល់​​​​យ៉ាង​ពិបាក។

តារា​ឆ្នើម​របស់​ក្រុម​ FC Barcelona (Messi) ដែល​​​រក​គ្រាប់​បាល់​បាន​ ១៧​គ្រាប់ តាំង​ពី​ថ្ងៃ​ទី​០១ ខែ​មករា​ បាន​ជាប់​​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​បំផុត ដោយ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គេ Luis Suarez ​​ឈរ​នៅ​លេខ​៤ និង Neymar ​ស្ថិត​នៅ​លេខ​១២។

​រីឯ​គូ​ប្រជែង​ ដែល​តាម​ប្រកៀក​នឹង​ Messi ​ក្នុង​ឆ្នាំ​២០១៥​នេះ គឺ​តារា​ឆ្នើម ​Arjen Robben របស់​ក្រុម​ Bayern Munich ​​និង​ Bas Dost ​របស់​ក្រុម​ Wolfsburg ​ដែល​ស៊ុត​បាន​១១​គ្រាប់ ក្នុង​ការ​ប្រកួត​៦​លើក​នៅ​ ​​​​ Bundesliga។


ដោយ​ឡែក​ Ronaldo ​របស់​​​ Real Madrid ​ដែល​រក​គ្រាប់​បញ្ចូល​ទី​បាន​តែ​ ៦​គ្រាប់​ នៅ​ La Liga តាំង​ពី​ចូល​ឆ្នាំ​ថ្មី​២០១៥​មក​នោះ ស្ថិត​នៅ​លេខ​២៩ ខណៈ​ដែល​មិត្ត​រួម​ក្រុម​ដៃ​គូ​​របស់​គេ​ ក៏​​កាន់​តែ​យ៉ាប់យ៉ឺន​ដូច​គ្នា។ Gareth Bale ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​​ធ្លាក់​ទម្រង់​លេង​​ដែរ​នោះ​ ​ស្ថិត​នៅ​លេខ​៣៥ និង​ Karim Benzema ​ឈរ​លេខ​រៀង​​ទី​​៣៧។

Post a Comment

 
Top