GuidePedia

0
យុទ្ធនាការ​នៅ​ការប្រកួត​បាល់ទាត់​ក្នុងស្រុក Barclays Premier League ​របស់​ក្លិប Man City​នៅ​បន្ត​នៅឡើយ​ទេ ប៉ុន្តែ​ការដណ្តើម​ភាព​ល្បី​រន្ទឺ​របស់​ពួកគេ​នៅ​ការប្រកួត​ក្រៅ​ស្រុក Champions League​ ទំនងជា​ជិត​ដល់ទី​បញ្ចប់​ហើយ ប៉ុន្តែ​ក្លិប​មួយ​នេះ នៅ​មិនទាន់​ប្រញាប់ប្រញាល់​នោះទេ ចំពោះ​ការ​តាម​ប្រមាញ់​គោលដៅ​គ្រូបង្វឹក​លេខ​មួយ​របស់​ពួកគេ។


សូមបញ្ជាក់ថា លោក Pep Guardiola បាន​ក្លាយជា​ជម្រើស​គ្រូបង្វឹក​ដំបូង​គេ សម្រាប់​ការ​​ងារ​នៅក្នុង​ទឹកដី Etihad ចាប់តាំងពី​លោក Txiki Begiristain និង​លោក Ferran Soriano ធ្វើ​ម្ចាស់​ក្លិប​កាលពី​ឆ្នាំ​២០១២ ​រួចមក​។​

ដោយឡែក ការប៉ុនប៉ង​ចង់បានគ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ ដើម្បី​បន្តវេន​ពី​លោក Roberto Mancini ត្រូវបាន​ជាប់គាំង កាលពីដើមឆ្នាំ​២០១២ នៅពេល ដែល ​អតីត​គ្រូបង្វឹក​របស់​ក្លិប Barcelona ​ម្នាក់នេះ សម្រេចចិត្ត​ទទួលយកការងារ​នៅ​ក្លិប​អាល្លឺម៉ង់ Bayern Munich​។​

ទោះបីជា​យ៉ាងណាក៏ដោយ យោងតាម​សេចក្តី​រាយការណ៍​ចុងក្រោយ បាន​ទម្លាយ​ឲ្យ​​ដឹងថា ម្ចាស់​ក្លិប Man City​ បាន​ត្រៀមខ្លួន​ជាស្រេច ក្នុងការ​តាម​ប្រ​មាញ់​លោក Guardiola ឲ្យ​ខាងតែបាន ខណៈដែល​កិច្ចសន្យា​របស់គាត់​នៅក្នុង​ទឹកដី Allianz Arena ជិត​ដល់ទី​បញ្ចប់​ហើយ​នោះ​។​


រីឯ​ប្រភព​មួយទៀត បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ​ថា លោក Guardiola ​នឹង​ចាក​ចេញពី​ក្លិប Bayern Munich ​នៅ​ដំណាច់​រដូវ​កាល​ក្តៅ​នេះ ហើយ​គាត់​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការចរចា​ជាមួយ​មិត្ត​ចាស់​របស់លោក​នៅ​ក្លិប Man City៕

Post a Comment

 
Top