ប្រសិនបើក្រុមកីឡាបាល់ទាត់ U-22 ជម្រើសជាតិកម្ពុជាប្រមូលអារម្មណ៍បានល្អពេលប្រកួតពិតជាមានសង្ឃឹមយកឈ្នះលើម្ចាស់ផ្ទះថៃបានសម្រាប់ការប្រកួតទីមួយក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់លំដាប់ទ្វីបអាស៊ី 2016 AFC U-23 Championship ដែលនឹងចាប់ប្រកួតពីថ្ងៃទី ២៧ ដល់ ៣១ ខែមីនា នេះ នៅកីឡដ្ឋាន Rajamangala Stadium។
លោក Lee Tae Hoon បានឲ្យដឹងថា ឈុត U-22 ជម្រើសជាតិកម្ពុជាអាចមានសង្ឃឹមឈ្នះU-22 ថៃបាន បើសិនពួកគេប្រមូលអារម្មណ៍ និងទប់ស្មារតីបានល្អនៅលើទីលាន ជាពិសេសគឺមិនបាក់ទឹកចិត្តដោយសារអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ។ តាមការមើលឃើញរបស់លោកគឺ U-22 ជម្រើសជាតិកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ផ្នែកបច្ចេកទេស និងកម្លាំងដែលអាចលេងបានពេញម៉ោងបានយ៉ាងល្អ។
គ្រូជម្រើសជាតិរូបនេះនិយាយទៀតថា ការប្រកួតថ្ងៃដំបូងជាមួយថៃពិតជាមានអ្នកគាំទ្រច្រើន ហើយកីឡាករកម្ពុជាអាចមានអារម្មណ៍មិនល្អ។ ក្នុងនាមជាគ្រូ លោកបានត្រឹមតែស្រែកខាងក្រៅទីលានប៉ុណ្ណោះ ប៉ុន្តែការទប់ស្មារតី និងការយល់ចិត្តគ្នាក្នុងការគ្រប់គ្រងបាល់អាស្រ័យលើកីឡាករ១១ នាក់លើទីលាន និងគោរពតាមការណែនាំរបស់លោក។ លោក Lee Tae Hoon បាននិយាយថា ៖«ខ្ញុំយល់ថា ឈុត U-22 កម្ពុជាមិនអន់ទេផ្នែកបច្ចេកទេស។ ពូកគេមានសមត្ថភាពគ្រប់គ្រាន់ ពិសេសមិនត្រូវបាក់ទឹកចិត្ត ដោយសារអ្នកគាំទ្រឡើយ»។
ទោះបីជាយ៉ាងណា លោក Lee មិនហ៊ាននិយាយទុកមុនថា អាចឆ្លងផុតវគ្គជម្រុះនេះឬយ៉ាងណាទេ ពីព្រោះថៃជាម្ចាស់ផ្ទះហើយនៅមានកូរ៉េខាងជើងក៏ខ្លាំងដែរ។ ក្នុងវគ្គជម្រុះនេះ ការប្រកួតគឺមិនស្រួលទេ ដូច្នេះក្រុមទាំងមូលត្រូវតែប្រយ័ត្នគ្រប់វិនាទី។
លោកបន្ថែមថា ចំពោះចំណុចខ្វះខាតវិញ ក្រុម U-22 ជម្រើសជាតិកម្ពុជាច្រើនតែមើលងាយដៃគូលើទីលាន។ ម៉្យាងទៀត កីឡាករមិនសូវខ្វល់ខ្វាយពីកម្លាំង និងចំណាយពេលច្រើនដើរលេង។
ចំណែកលោក អ៊ិន សុខា គ្រូអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាបានឲ្យដឹងថា ឈុត U-22 ជម្រើសជាតិកម្ពុជាពិតជាអាចឈ្នះថៃ បើមិនបាក់ទឹកចិត្តហើយប្រមូលអារម្មណ៍បានល្អ ជាពិសេសចុងម៉ោងកីឡាករអាចបែកអារម្មណ៍នឹងថមថយកម្លាំង។
ការប្រកួត Sea Games ឆ្នាំ២០១៣ ថ្ងៃទី ១៦ ខែ ធ្នូ ក្រុម U-23 កម្ពុជាបានប្រកួតស្មើ ០-០ នឹងឈុត U-22 ថៃនៅកីឡដ្ឋាន Thuwunna Stadium Yangon ប្រទេសមីយ៉ាន់ម៉ា។ ចាំមើលថ្ងៃទី២៧ ខែមីនា ខាងមុខនេះ ក្រុម U-22កម្ពុជាអាចទប់បាននឹងក្រុមម្ចាស់ផ្ទះបានទេ?

Post a Comment