ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងពានរង្វាន់ FA Cup វគ្គ៨ក្រុមចុងក្រោយនៅម៉ោង២:៤៥នាទីរំលងអាធ្រាត្រនេះ។ចាំមើលលោក Van Gaal អាចយកឈ្នះក្រុមលោក Arsene Wenger បានដែរឬទេ ព្រោះតាំងពីឆ្នាំ២០១២មកកាំភ្លើងធំមិនដែលអាចយកឈ្នះបិសាចក្រហមបាននោះទេ។
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Louis van Gaal បាននិយាយមុនប្រកួតយប់នេះថា៖ “ក្រុមទាំងមូលលេងមិនសូវជាស៊ីចង្វាក់គ្នាប៉ុន្មាននោះទេក្នុងប្រកួតកន្លងមក ដូច្នេះយប់នេះខ្ញុំសង្ឃឹមថាអ្វីគ្រប់យ៉ាងនឹងល្អឡើងវិញ។ ខ្ញុំចង់ឃើញក្រុមទាំងមូលចេះសហការគ្នាដើម្បីរកគ្រាប់បាល់ព្រោះយើងនៅជួបក្រុមខ្លាំងៗជាច្រើនទៀត។ យើងត្រូវការឈ្នះដើម្បីពង្រឹងជំហរឈានទៅរក top 4 នៅ BPL”។
ដោយឡែកខាងលោក Arsene Wenger វិញក៏បាននិយាយដែរថា៖ “ពេលក្រុមយើងលេងមិនល្អ ការចាញ់គឺជារឿងសមរម្យបំផុត។ វាមិនសំខាន់ទេថាតើលេងនៅកីឡដ្ឋានណានោះ អ្វីដែលសំខាន់គឺយើងអាចលេងបានល្អប៉ុណ្ណា។ ប្រសិនបើយើងអាចបង្ហាញទម្រង់លេងល្អហើយ ប៉ុន្តែមិនអាចឈ្នះទៀតនោះគឺមានន័យថាយើងត្រូវទទួលស្គាល់។ អស់ពេលជាយូរមកហើយដែលយើងមិនដែលធ្វើបានល្អនោះទេ ពេលទៅ Old Trafford ដូច្នេះយប់នេះ ខ្ញុំសង្ឃឹមថាអ្វីគ្រប់យ៉ាងនឹងប្រសើរឡើង”។
ជើងកីឡាករ
ម្ចាស់ផ្ទះ Man Utd មានកីឡាករ២នាក់ដែលមិនអាចចូលលេងបាននៅយប់នេះគឺខ្សែប្រយុទ្ធ Van Persie មានរបួសនិងខ្សែការពារ Jonny Evans ដែលរងពិន័យពី FA ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា De Gea ; Smalling , Jones , Rojo ; Valencia , Herrera , Blind , Young ; Rooney , Di Maria និង Falcao ។
ចំណែកឯក្រុមភ្ញៀវវិញមានកីឡាកររបួសច្រើនដែលមិនអាចចូលលេងបានគឺ Abou Diaby , Mikel Arteta , Debuchy , Wilshere , Flamini និង Paulista ។ ដូច្នេះជម្រើសដំបូងក្នុងប្រកួតនេះអាចជា Szczesny ; Gibbs , Koscielny , Mertesacker , Bellerin ; Cazorla , Coquelin , Ramsey ; Ozil , Giroud និង Sanchez ។
ប្រវត្តិជួបគ្នា
ក្រុមខ្លាំងទាំងពីរនេះបើគិតត្រួសៗទៅធ្លាប់បានជួបគ្នាមិនតិចជាង ១៧៨ដងមកហើយនោះទេ ដែលក្នុងនោះបិសាចក្រហមអាចឈ្នះដល់ទៅ៧៧ដងស្មើ៤១ដងនិងចាញ់៦០ដង។ ដោយឡែក៦ប្រកួតចុងក្រោយកាំភ្លើងធំមិនដែលយកឈ្នះបិសាចក្រហមបាននោះទេ ពោលគឺស្មើ២និងចាញ់ដល់ទៅ៤ដងឯណោះ។
អ្វីដែលគួរដឹង
អស់ពេល៩ឆ្នាំមកហើយដែល Arsenal មិនដែលបានឈ្នះបិសាចក្រហមនោះទេនៅទឹកដី Old Trafford ។ ខណៈដែលបិសាចក្រហមវិញ៤ប្រកួតចុងក្រោយប៉ះកាំភ្លើងធំនៅ FA Cup នេះមិនដែលឱ្យក្រុមលោក Wenger រកបានមួយគ្រាប់នោះទេ។
ខ្សែប្រយុទ្ធ Wayne Rooney រកបាន៧គ្រាប់មកហើយក្នុងការបង្ហាញខ្លួន៨ប្រកួតចុងក្រោយនៅ FA Cup ។
ខ្សែបម្រើ Juan Mata វិញរកបាន៤គ្រាប់និង Assists បាន២គ្រាប់ក្នុងការបង្ហាញខ្លួន៥ប្រកួតចុងក្រោយពេលប៉ះ Arsenal គ្រប់ការប្រកួត។
ខ្សែប្រយុទ្ធ Giroud របស់កាំភ្លើងធំវិញរកបាន៧គ្រាប់និង Assists បាន៤គ្រាប់ក្នុងការបង្ហាញខ្លួន១១ប្រកួតក្នុងពានរង្វាន់ FA Cup កន្លងមក។
ព្យាករណ៍សម្រាប់គូនេះគឺ Manchester United 1-1 Arsenal ៕

Post a Comment