GuidePedia

0
ក្រុមបាល់ទាត់ជ្រើសជាតិកម្ពុជា នឹងត្រូវតតាំង ជាមួយនឹងក្រុមម្ចាស់ផ្ទះម៉ាកាវនាម៉ោង ១៩ និង ០០នាទីក្បាល ព្រលប់ស្អែកនេះ ក្នុងជើងទី២នៃវគ្គជម្រុះជុំទី១ ប្រចាំទ្វីបអាស៊ីពានរង្វាន់ World Cup 2018 នៅប្រទេសរុស្ស៊ី ។


កម្ពុជា មិនជាភ័យព្រួយប៉ុន្មាននោះទេ ខណៈដែលមាន៣គ្រាប់ក្នុងដៃហើយក្រោយពេលបំបាក់ម៉ាកាវ ៣-០ នៅកីឡដ្ឋានស្តាតចាស់ កាលពីជើងទី១ ថ្ងៃ ព្រហស្បតិ៍សប្តាហ៍មុនពីការធ្វើបានសម្រេចដោយកីឡាករមកពីក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា និងមិត្តរួមក្រុម ខ្សែប្រយុទ្ធដូចគ្នា ឃួន ឡាបូរ៉ាវី ។

ម៉ាកាវ ត្រូវរកឲ្យបាន ៣-០ ដូចគ្នាដើម្បីលេងក្នុងម៉ោងបន្ថែម ឬក៏ ៤-០ ដើម្បឈ្នះកៅអីឡើងទៅវគ្គជម្រុះជុំទី២បន្តទៀត តែបើស៊ីត្រឹមលទ្ធផល ១-០ ២-០ ឬក៏លទ្ធផល ៤-១ ក៏កម្ពុជាឡើងដែរ ព្រោះកម្ពុជាដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tae Hoon មិនបានរបូតក្នុងទឹកដីសូម្បី១គ្រាប់
ឡើយ ។

នេះសរបញ្ជាក់ឲ្យឃើញថា កៅអីឡើងទៅវគ្គជម្រុះជុំទី២កំពុងតែរង់ចំកម្ពុជាហើយ តែត្រូវឆ្លងឲ្យផុត ពីការដាក់សម្ពាធ ក៏ដូចជាសម្រុកពីសំណាក់ក្រុមម៉ាកាវ ស្អែកនេះសិន ស្របពេលដែលកម្ពុជាអាចនឹងលេងតាមទម្រង់បិទ និងការពារច្រើនជាង សម្រុក ព្រោះមាន៣គ្រាប់ក្នុងដៃហើយនោះ ។

កម្ពុជា ធ្លាប់លេងចាញ់នៅទឹកដីម៉ាកាវ តែម្តងគត់ដោយលទ្ធផលបច្ចេកទេស ៣-២ កាលពីឆ្នាំ២០១១ នៃវគ្គជម្រុះពាន ប្រចាំទ្វីបអាស៊ី AFC Challenge Cup ជាមួយនឹងជ័យជំនះ៥ប្រកួតជាប់គ្នាក្នុងទឹកដីវិញ មិនដែលស្មើ ។ មុនចេញទៅប្រទេសម៉ាកាវម្សិលមិញនេះ ក្រុមជាតិកម្ពុជាបានលេងចាញ់ក្លឹបអាជីពបឹងកេត
អង្គរ ១-០ នៅទីលានទន្លេបាទីក្នុងជំនួប មិត្តភាពកម្តៅសាច់កាលពីរសៀលថ្ងៃទី១៣ ខែមីនា ។


សូមបញ្ជាក់ដែរថា ក្នុងវគ្គជម្រុះទីជុំទី១ប្រចាំទ្វីបអាស៊ីនេះ គឺមាន១២ប្រទេសដែលជាបណ្តុំប្រទេសមានវិស័យបាល់ទាត់ខ្សោយជាងគេ ក្នុងចំណោម៤៥ប្រទេស ដែលជាសមាជិករបស់ FIFA ដែលរួមមានក្រុមម៉ុងកាលី ទីម័រខាងកើត នេប៉ាល់ ឥណ្ឌា ប៊ូតាន់ ស្រីសង្ការ ប៉ាក់គីស្ថាន យីមែន ប្រ៊ុយណេ តៃវ៉ាន់ ម៉ាកាវ និងកម្ពុជា ហើយក្រុមដែលឈ្នះនឹងត្រូវជួបក្រុមឈ្នះដូចគ្នាទៀតក្នុងជុំទី២បន្ត ៕

Post a Comment

 
Top