GuidePedia

0
ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យបាល់ទាត់ ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតានោះអាច នឹងធ្វើឡើងនៅចន្លោះខែវិច្ឆិកា និងខែធ្នូ ដោយសារតែ ការប្រារព្ធដូចសព្វដងនៅចន្លោះខែមិថុនា និងកក្កដាប្រទេសនៅ ទ្វីបអាស៊ីមួយនេះ មានសីតុណ្ហភាពក្តៅខ្លាំង ពេករហូតដល់ទៅ ៤០ដឺក្រេឯណោះ ។


នេះបើតាមបញ្ជាក់ឲ្យដឹងរបស់ លោក Ebrahim Al-Khalifa ប្រធានសហព័ន្ធ បាល់ទាត់អាស៊ី AFC ថ្លែងប្រាប់សារព័ត៌មាន BBC នារសៀលថ្ងៃ អង្គារ ទី២៤ ខែ កុម្ភៈនេះ ។ តែយ៉ាងណាក៏ដោយ ការប្រកួតដែលចាប់ផ្តើមនៅចន្លោះខែនេះ (វិច្ឆិកា-ធ្នូ) វាស្របគ្នាទៅនឹងលីកអាជីពជាច្រើន ដែល កំពុងប្រកួតរៀងរាល់សប្តាហ៍ ជាពិសេសនៅតំបន់អឺរ៉ុបតែម្តង ដែលអាចប្រឈមនឹងការផ្អាក១ខែដោយសារតែកីឡាករ ជាប់លេង World Cup ៕

Post a Comment

 
Top