GuidePedia

0
កីឡាការិនីវាយកូនបាល់ទោល Serena Williams បានឈ្នះពាន Australian Open ឆ្នាំ២០១៥ លើកទី៦របស់ខ្លួន ក្រោយពីបានផ្តួលគូប្រជែងស្រីស្អាត Maria Sharapova នៅវគ្គផ្តាច់ព្រ័ត្រដ៏គួរឲ្យភ្ញាក់ផ្អើល ដោយលទ្ធផលបច្ចេក ២-០ ដាច់ ។


កីឡាការិនីវ័យ៣៣ឆ្នាំ ជនជាតិអាម៉េរិករូបនេះបានប្រើពេល១ម៉ោង និង៥១នាទីទម្រាំផ្តួលកីឡាការិនីជនជាតិ រុស្ស៊ីបាន ដើម្បីឈ្នះពានធំក្នុងក្របខណ្ឌ Grand Slam លើកទី១៩នៅទឹកដីប្រទេសអូស្រា្តលី ដែលនេះជាជ័យជំនះថ្មីមួយផ្សេង ទៀតដែលបានវាយឈ្នះ Sharapova តាំងពីឆ្នាំ២០០៤មក ។ នេះបើយោងតាមគេហទំព័រ BBC ។


កីឡាការិនី វ័យ២៧ឆ្នាំ Sharapova មានឱកាសវាយឈ្នះដែរសិតទី២ ដោយបានខំវាយរហូតមានពិន្ទុស្មើ ៥-៥ និងបានអូសបន្លាយឲ្យមានការវាយការវាយ Tie Break ក្នុងលទ្ធផលសម្រេច ៧-៥ ក្រោយពេលដែលសិត ទី១បានចាញ់ ៦-៣ ហើយនោះជាមួយនឹងការធ្វើមិនបានល្អសោះ ដោយបានបើកដៃឲ្យ Williams ឈ្នះដោយស្រួលត្រឹមលទ្ធផលផ្លូវការ ២-០ តែម្តងទៅ ៕

Post a Comment

 
Top