ដោយឈរនៅលើគោលជំហរចូលរួមអភិវឌ្ឍន៍វិស័យកីឡា បាល់ទាត់ជាតិកម្ពុជា និងទទួលបានការគាំទ្រពី គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា មន្ដ្រីព័ត៌មានកីឡាតាមបណ្ដាស្ថាប័នព័ត៌មាននានាក្នុងរាជធានីភ្នំពេញក៏បាន មូលមតិគ្នាបង្កើតក្លឹបបាល់ទាត់មិនអាជីពមួយគឺក្លឹប Sport News ហើយក្រោយបង្កើតបានប្រមាណ ១សប្ដាហ៍កន្លងមក ក(មានថ្នាក់ដឹកនាំកីឡាមួយចំនួន ក៏បានចូលរួមឧត្ថម្ភគាំទ្រដល់ក្លឹបចំណូលថ្មីមួយនេះផងដែរ ។
ក្រោមការរួបរួមគំនិតគ្នាតែមួយ ដោយមានការចូលរួមពីសំណាក់មន្ដ្រីព័ត៌មានកីឡាជាតិជាច្រើននាក់ ក្រោយ បង្កើតបានក្លឹបបាល់មិន អាជីព Sport News
ចេញជារូបរាងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥កន្លងទៅ ភ្លាមនោះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាក៏បានឧបត្ថម្ភ
សម្លៀកបំពាក់ ឯកសណ្ឋានកីឡាចំនួន២៥សម្រាប់ ដើម្បីឲ្យកីឡាករយកទៅប្រើប្រាស់ក្នុងពេលពេលប្រកួត ។
នេះហើយគឺជាការយកចិត្តទុកដាក់របស់លោក វ៉ាត់ ចំរើន ក្នុងនាមជាថ្នាក់ដឹកនាំកីឡាជាតិមួយរូបដើម្បីរួម ចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែមាន
សក្ដានុពល ជាពិសេសគឺកីឡាបាល់ទាត់នេះតែម្ដងហើយ លោកក៏ត្រៀមនឹងបន្ដជួយឧបត្ថម្ភគាំទ្របន្ថែមទៀតផងដែរ ។
ដោយមើលឃើញពីសាមគ្គីភាពរបស់ក្រុមអ្នកយកព័ត៌មានកីឡាដូច្នេះលោកឧត្ដមសេនីយ៍ ជា ប៊ុនហេង ប្រធាន អង្គភាពកីឡាក្រសួង មហាផ្ទៃ ក៏បានឧបត្ថម្ភ
នូវសម្លៀកបំពាក់កីឡាជូនដល់ក្រុម Sport News ចំនួន២០សម្រាប់ បន្ថែមទៀត កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ ។
លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា ការឧបត្ថម្ភសម្លៀកបំពាក់នេះ គឺលោកចង់បង្ហាញពីទឹកចិត្តចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នឹងចង់ឲ្យយុវជន
ខ្មែរ មានឆន្ទៈដូចនឹងមន្ដ្រីព័ត៌មានកីឡាជាតិដែលពួក គាត់មានគំនិតសាមគ្គីគ្នានិងមានឆន្ទៈដូចគ្នា ដើម្បីកីឡាបាល់ទាត់ជាតិ ។ លោកបន្ដថាការឧបត្ថម្ភមិនបញ្ចប់
ត្រឹមនេះឡើយ លោកនឹងបន្ដឧបត្ថម្ភបន្ថែម ទៀតនាពេលក្រោយ ។
ចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកីឡាលោក វ៉ាត់ ចំរើន និងលោក ជា ប៊ុនហេង ដោយមានលោក ស៊ីង ឡុង ជាគ្រូបង្វឹក និងលោក លី ឈុនឡា ជាកីឡាករ
មួយរូបក្នុងក្លឹបSport Newsតំណាងឲ្យសមាជិកក្លឹបទាំងអស់សូមអរគុណចំពោះទឹកចិត្តជ្រះថ្លាដែលថ្នាក់ដឹកនាំទាំង២រូបបានឧបត្ថម្ភសម្ភារៈកីឡាទាំងនេះដល់ក្លឹប
បាល់ទាត់មិនអាជីព Sport News នោះ ។ ដូច្នេះសមាជិកក្លឹប Sport Newsទាំងអស់សូមជូនពរឲ្យលោក វ៉ាត់ ចំរើន និងលោក ជា ប៊ុនហេង មានសុខភាពល្អ ប្រកប
កិច្ចការអ្វីទទួលបានជោគជ័យ និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ឌៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
Post a Comment